ព័ត៌មានអន្តរជាតិ

ក្រុមហេសបូឡា បើកការវាយប្រហារ លើមូលដ្ឋានអ៊ីស្រាអែល ដោយប្រើយន្តហោះដ្រូនអត្តឃាត

Fox News

បេរូត៖ ក្រុមហេសបូឡា បានបើកការវាយប្រហារ កាលពីថ្ងៃសៅរ៍ លើមូលដ្ឋានអ៊ីស្រាអែលមួយ ដែលស្ថិតនៅភាគនិរតីនៃទីក្រុង Safed ភាគខាងជើង ប្រទេសអ៊ីស្រាអែល ជាមួយនឹងការវាយប្រហារ ជាបន្តបន្ទាប់នៃយន្តហោះដ្រូនអត្តឃាត ដែលបណ្តាលឱ្យមាន អ្នករបួសជាច្រើននាក់ ក្នុងចំណោមសមាជិករបស់ខ្លួន ។

ក្រុមហេសបូឡា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាលពីថ្ងៃសៅរ៍ ក្រុមយុទ្ធជនតស៊ូអ៊ីស្លាម បានបើកការវាយប្រហារ តាមអាកាសជាមួយនឹងយន្តហោះដ្រូន អត្តឃាតជាច្រើនគ្រឿង នៅលើមូលដ្ឋាន Michve Allon របស់អ៊ីស្រាអែល” ។

ប្រភពបានឲ្យដឹងថា “មូលដ្ឋាននេះរួមបញ្ចូល ទាំងការប្រមូលផ្តុំកងកម្លាំង និងឃ្លាំងសង្គ្រោះបន្ទាន់សម្រាប់អង្គភាពភាគខាងជើង ដែលមានទីតាំងនៅភាគ និរតីនៃតំបន់ Safed ដូច្នេះខ្លួនបានកំណត់គោលដៅ ទីតាំងរបស់មន្រ្តី និងទាហានរបស់ខ្លួន ហើយបានវាយប្រហារ ពួកគេដោយផ្ទាល់ បណ្តាលឱ្យមានអ្នករបួសជាច្រើននាក់” ដោយកត់សម្គាល់ថា ការវាយប្រហារនេះគឺជាការឆ្លើយតប  ទៅនឹងការធ្វើឃាតមន្ត្រីក្រុមហាម៉ាស់ នៅក្នុងការវាយឆ្មក់មួយនៅក្នុងទីក្រុងស៊ីដុន ភាគខាងត្បូង ប្រទេសលីបង់ កាលពីថ្ងៃសុក្រ។

ការវាយប្រហារដោយយន្តហោះដ្រូន របស់អ៊ីស្រាអែល បានសម្លាប់មន្ត្រីក្រុមហាម៉ាស់លោក Samer al-Hajj កាលពីថ្ងៃសុក្រនៅច្រកចូលភាគខាងកើត ទៅកាន់ទីក្រុងស៊ីដូន ជម្រៅជ្រៅ នៅភាគខាងត្បូងប្រទេសលីបង់។

ជាមួយគ្នានេះ ប្រភពយោធា លីបង់ ដែលនិយាយដោយអនាមិក បានប្រាប់ស៊ីនហួថា យន្តហោះដ្រូន និងយន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានធ្វើការវាយប្រហារ តាមផ្លូវអាកាសចំនួន ១០លើក លើភូមិ និងទីប្រជុំជនចំនួន ៦ ក្នុងពេលថ្ងៃ នៅតំបន់ព្រំដែននៃភាគខាងត្បូងប្រទេសលីបង់ ដោយបានបណ្តាលឲ្យជនស៊ីវិល ៣នាក់រងរបួស និងបំផ្លាញផ្ទះចំនួន ១៨ខ្នង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top