ព័ត៌មានអន្តរជាតិ

យោធាអ៊ុយក្រែន៖ ក្រុមប្រយុទ្ធបរទេស មានការចូលរួមពាក់ព័ន្ធនឹង ការប្រយុទ្ធគ្នានៅតំបន់ Kursk

Xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទាហាន​អ៊ុយក្រែន​ម្នាក់​ដែល ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​តំបន់ Kursk ចំ​ពេល​ការ​វាយលុក​ឆ្លង​ព្រំដែន ​ដែល​កំពុង​បន្ត​របស់​ក្រុង​គៀវ បាន​អះអាង​ថា​ទាហាន​ស៊ីឈ្នួល​បរទេស​កំពុង​ប្រយុទ្ធ​ ដើម្បី​អ៊ុយក្រែន​នៅ​លើ​ទឹកដី​រុស្ស៊ី។

វីដេអូ​នៃ​បទ​សម្ភាសន៍​ជាមួយ​នឹង ​អ្នក​ជាប់​ឃុំ​ត្រូវ​បាន​បញ្ចេញ​ ដោយទីភ្នាក់ងារ​សន្តិសុខ​សហព័ន្ធ​រុស្ស៊ី ហៅកាត់ថា FSB កាល​ពី​ថ្ងៃ​ចន្ទហើយ ទីភ្នាក់ងារ​នេះបាន​អះអាង​ថា បុរស​ដែល​បាន​បង្ហាញ​ក្នុង​វីដេអូ​នោះ​ត្រូវ​បាន​ចាប់​បាន​ ដោយ​មាន​ជំនួយ​ពី​អ្នក​ស្រុក​ក្នុង​តំបន់ Kursk ។

យោធាដែលជាជនជាតិអ៊ុយក្រែន បានកំណត់អត្តសញ្ញាណខ្លួនឯងថា ជាសមាជិកអាយុ ២៦ឆ្នាំនៃកងពលតូចទ័ពអាកាសទី៨០ របស់អ៊ុយក្រែនដែលកំពុងចូលរួម ក្នុងការវាយលុកនេះ។

បុរសដែលត្រូវបានគេដឹងទៀតថា មានឈ្មោះ Ruslan Poltoratsky បាននិយាយថាគាត់បានលឺសំលេងវិទ្យុបរទេស ជាលើកដំបូងនៅពេលឆ្លងកាត់ព្រំដែនរុស្ស៊ី ហើយដំបូងគិតថាវាជាការជ្រៀតជ្រែក មួយចំនួនរួចទៅហើយ។

គាត់បន្តថា៖ពួកគេនិយាយជាភាសាអង់គ្លេស ប៉ូឡូញ ប្រហែលជាបារាំង។ ខ្ញុំ​អត់​យល់​ទេ គេ​ហៅ​វិទ្យុ​មក​និយាយ​វិញ​ហើយ​ឮ​តែ​ប៉ុណ្ណឹង និងបានធ្វើការឆ្លើយ​តប ​ទៅ​វិញ​ទៅ​មកជាប់ជានិច្ច។

ក្រោយ​មក​គាត់បាន​សន្និដ្ឋាន​ថា ការ​ទំនាក់​ទំនង​នោះ​គឺ​នៅ​ក្នុង​ស្រុក ដោយសារតែក្រោយមកទើបគាត់ដឹងថា ក៏មាន​មន្ត្រី​យោធា​អ៊ុយក្រែន​ កំពុង​ឆ្លើយ​តបជាមួយគ្នាផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top