ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល កំពុងតាមដានយយ៉ាងដិតដល់ លើសកម្មភាពអ៊ីរ៉ង់ និងក្រុមហេសបូឡា ចំពេលមានការគម្រាមកំហែង កាន់តែខ្លាំង

យេរ៉ូសាឡឹម៖ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានឲ្យដឹងថា យោធាអ៊ីស្រាអែល កំពុងឃ្លាំមើលអ៊ីរ៉ង់ និងក្រុមហេសបូឡាគ្រប់ពេល សម្រាប់ការវាយប្រហារសងសឹក ដែលមានសក្តានុពលប្រឆាំងនឹងអ៊ីស្រាអែល។

លោក Hagari បានប្រាប់សន្និសីទសារព័ត៌មានថា “យើងកំពុងតាមដានយ៉ាងជាក់លាក់នូវអ្វីដែលកំពុងកើតឡើងជាមួយអ៊ីរ៉ង់ ជាមួយនឹងសមត្ថភាពទាំងអស់របស់យើង” ដោយបន្ថែមថាប្រទេសសម្ព័ន្ធមិត្ត ក៏កំពុងជួយអ៊ីស្រាអែល ក្នុងការត្រួតពិនិត្យោងដែរ។

លោកបានលើកឡើងថា “យើងប្រកាន់យកសេចក្តីថ្លែងការ និងការប្រកាសរបស់សត្រូវរបស់យើងជាខ្លាំង ដូច្នេះហើយ យើងស្ថិតក្នុងស្ថានភាពត្រៀមខ្លួនខ្ពស់បំផុត ទាំងបទល្មើស និងការការពារ”។

លោកបានកត់សម្គាល់ថា មិនមានការផ្លាស់ប្តូរចំពោះគោលការណ៍ណែនាំសុវត្ថិភាព សម្រាប់សាធារណៈជននោះទេ ប៉ុន្តែទីបញ្ជាការផ្នែកខាងមុខរបស់អ៊ីស្រាអែលនឹង “ធ្វើបច្ចុប្បន្នភាពជាសាធារណៈភ្លាមៗ” ប្រសិនបើការផ្លាស់ប្តូរណាមួយកើតឡើង។

លោកបានបន្ថែមថា អ៊ីស្រាអែលកំពុងធ្វើការវាយប្រហារនៅក្នុងប្រទេសលីបង់ “ជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃនេះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

តំបន់មជ្ឈិមបូព៌ាបានឃើញភាពតានតឹងក្នុងតំបន់កាន់តែកើនឡើងនាពេលថ្មីៗនេះ ខណៈដែលអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តបានប្តេជ្ញាសងសឹក ចំពោះការសម្លាប់ប្រធានការិយាល័យនយោបាយហាម៉ាស់ លោក Ismail Haniyeh នៅទីក្រុងតេអេរ៉ង់ និងមេបញ្ជាការយោធាជាន់ខ្ពស់ក្រុមហេសបូឡា លោក Fouad Shokor ក្នុងទីក្រុងបេរូត ដែលការធ្វើឃាតអ្នកទាំងពីរបានកើតឡើងនៅចុងខែកក្កដា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top