ព័ត៌មានអន្តរជាតិ

Update៖ អ្នកបើកឧទ្ធម្ភាគចក្រដែលធ្លាក់ត្រូវចំដំបូល នៃសណ្ឋាគារមួយនៅអូស្តា្រលី មុនកើតហេតុ បានចូលរួមក្នុងពិធីផ្ទេរមុខតំណែងមិត្តរួមការងារ

ស៊ីដនី៖ អ្នកបើកយន្តហោះស្ម័គ្រចិត្តម្នាក់បានចូលរួមប្រារព្ធពិធីជាមួយមិត្តរួមការងារ នៅមុនពេលគាត់ “លួចយក” ឧទ្ធម្ភាគចក្រធ្វើការហោះហើរ ហើយបានធ្លាក់ត្រូវចំដំបូលសណ្ឋាគារមួយកន្លែងនៅក្នុងប្រទេសអូស្ត្រាលី ។ និយោជករបស់គាត់បានឲ្យដឹងកាលពីថ្ងៃអង្គារថាយ៉ាងដូច្នេះ។

អ្នកឧបត្ថម្ភនៅក្នុងកម្មវិធីរាប់រយនាក់ ត្រូវបានជម្លៀសចេញពីសណ្ឋាគារ DoubleTree នៅ Hilton ក្នុងមជ្ឈមណ្ឌលទេសចរណ៍តំបន់ត្រូពិចនៃទីក្រុង Cairns កាលពីព្រឹកថ្ងៃចន្ទ ក្រោយពីឧទ្ធម្ភាគចក្រម៉ាស៊ីនភ្លោះបានធ្លាក់ ដោយធ្វើឲ្យមានការផ្ទុះឆេះដ៏ខ្លាំងនៅលើដំបូលសណ្ឋាគារនោះ។

អ្នកបើកយន្តហោះបានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ ចំណែកអ្នកបម្រើ ២នាក់ ដែលស្នាក់នៅក្នុងសណ្ឋាគារត្រូវបានបញ្ជូនទៅព្យាបាលក្រោយរងរបួសស្រាល។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដឹកជញ្ជូនប្រណីតឈ្មោះថា Nautilus Aviation ដែលបានបញ្ជាក់ថា ខ្លួនបានជួលឲ្យបុរសម្នាក់នៅក្នុង “ទីតាំងនាវិកនៅលើគោក” ។

ក្រុមហ៊ុន Nautilus Aviation បានឲ្យដឹងថា បុរសនោះ “ទទួលបានសិទ្ធិចូលទៅកន្លែងទុកឧទ្ធម្ភាគចក្ររបស់យើងដោយគ្មានការអនុញ្ញាត ហើយបានក្លែងបន្លំយកឧទ្ធម្ភាគចក្ររបស់យើង ១គ្រឿង” ។

ក្រុមហ៊ុន Nautilus Aviation បានបញ្ជាក់ថា នៅប៉ុន្មានម៉ោងមុនពេលយន្តហោះធ្លាក់ បុរសនោះបានចូលរួមប្រារព្ធពិធីនៅឯការបញ្ជូនឯកជនមួយ នៅមុនពេលផ្លាស់ទៅកាន់តំណែងមួយផ្សេងទៀតនៅក្នុងក្រុមហ៊ុន Nautilus Aviation ។

ថ្វីត្បិតតែអ្នកបើកយន្តហោះទទួលបានអាជ្ញាប័ណ្ណហោះហើរឧទ្ធម្ភាគចក្រនៅក្នុងប្រទេសណូវែលសេឡង់ក្តី តែគាត់មិនដែលធ្លាប់ហោះហើរពីមុនមកនោះទេនៅក្នុងប្រទេសអូស្ត្រាលី៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top