ព័ត៌មានអន្តរជាតិ

Update៖ ក្រុមហាម៉ាស់ នៅតែទាមទារឲ្យមានកិច្ចចចារគ្នា លើបទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា

Xinhua

គែរ៖ ក្រុមហាម៉ាស់នៅតែប្រកាន់ខ្ជាប់ នូវការទាមទាររបស់ខ្លួនដែលថា កិច្ចចរចាលើបទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា  គឺផ្តោតលើកិច្ចព្រមព្រៀង ដែលបានពិភាក្សាគ្នារួចហើយ ជាមួយនឹងអ៊ីស្រាអ៊ែល និងអ្នកសម្រុះសម្រួល ប្រសើរជាងការចាប់ផ្តើមសារជាថ្មី ក្រោយពីការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែល ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន អស់តិចបំផុតចំនួន១៩នាក់ ដែលស្ថិតនៅក្នុងការឡោមព័ទ្ធ ។

កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនរំពឹងថា កិច្ចចរចាស្វែងរកសន្តិភាពដែល បានគ្រោងទុកសម្រាប់ថ្ងៃព្រហស្បតិ៍នោះ នឹងប្រព្រឹត្តទៅតាមការគ្រោងទុក ហើយបានលើកឡើងថា កិច្ចព្រមព្រៀងបទឈប់បាញ់គ្នានៅតែអាចធ្វើទៅរួច ។ សារព័ត៌មាន Axios បានរាយការណ៍មកថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken គ្រោងនឹងចាប់ផ្តើមនៅថ្ងៃអង្គារនេះ សម្រាប់ការពិភាក្សានៅក្នុងប្រទេសកាតា អេហ្ស៊ីប និងអ៊ីស្រាអ៊ែល ។

រដ្ឋាភិបាលអ៊ីស្រាអ៊ែល បានបញ្ជាក់ថា ខ្លួននឹងបញ្ជូនគណៈប្រតិភូមួយក្រុម ទៅពិភាក្សានៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែក្រុមហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលបានរត់ការនៅតំបន់ហ្គាហ្សា នៅមុនសង្រ្គាមកើតឡើងនោះ បានស្នើសុំផែនការដែលអាចដំណើរការបាន ដើម្បីអនុវត្តសំណើដែលខ្លួនបានទទួលយក ប្រសើរជាងការពិភាក្សាគ្នាបន្តទៀត ។

មន្ត្រីក្រុមហាម៉ាស់ បានប្រាប់ដល់ទីភ្នាក់ងារ Reuters ថា សេចក្តីរាយការណ៍របស់ទូរទស្សន៍ CNN ដែលឲ្យដឹងថា ក្រុមនេះគ្រោងនឹងចូលរួមនៅថ្ងៃព្រហស្បតិ៍ គឺមិនត្រូវនោះទេ ។

មន្ត្រីដដែលនោះដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា “សេចក្តីថ្លែងការណ៍របស់យើង កាលពីថ្ងៃមុនគឺច្បាស់លាស់ណាស់ ហើយអ្វីដែលត្រូវការ គឺការអនុវត្ត មិនមែនជាការចរចាអ្វីបន្ថែមទៀតនោះទេ” ៕

To Top