មូស្គូ៖ នៅថ្ងៃអង្គារនេះ កងកម្លាំងរុស្សី បានវាយធ្វើការប្រហារ ទៅលើកងទ័ពអ៊ុយក្រែនវិញ ជាមួយនឹងកមីស៊ីល យន្តហោះគ្មានមនុស្សបើក និង ការវាយប្រហារ តាមផ្លូវអាកាស នៅក្នុងសកម្មភាពនេះដែរ មេបញ្ជាការជាន់ខ្ពស់ម្នាក់ បានបញ្ជាក់ថា បានបញ្ឈប់ការឈានទៅមុខរបស់អ៊ុយក្រែន ក្រោយពីការវាយប្រហារដ៏ធំបំផុត មកលើទឹកដី ដែលជាអធិបតេយ្យ របស់រុស្ស៊ី ចាប់តាំង ពីសង្គ្រាមបានចាប់ផ្តើម ។
យោធាអ៊ុយក្រែន បានវាយលុកតាមព្រំដែនរបស់រុស្ស៊ី កាលពីមួយសប្តាហ៍មុន ដែលជាការវាយប្រហារមួយដ៏គួរឱ្យភ្ញាក់ផ្អើល ហើយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវជំហរចរចារបស់ក្រុងគីវ នៅមុនពេលកិច្ចពិភាក្សាដែលអាចកើតមាន និងបន្ថយល្បឿននៃកងកម្លាំងរុស្ស៊ី ដែលឈរជើងនៅជួរខាងមុខ ។
អ៊ុយក្រែន បានបំផ្លាញផ្នែកខ្លះនៃទឹកដីរុស្ស៊ី ដោយបង្ហាញពីភាពទន់ខ្សោយ នៃការការពារព្រំដែនរបស់រុស្ស៊ី និងបានជំរុញឱ្យក្រុងម៉ូស្គូ ជម្លៀសមនុស្ស យ៉ាងហោចណាស់ចំនួន២០០.០០០នាក់ ខណៈដែលខ្លួនបានប្រញាប់ ប្រញាល់រក្សាទុនបំរុង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា