ព័ត៌មានអន្តរជាតិ

Update: តុលាការធម្មនុញ្ញថៃ សម្រេច ដកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន ចេញពីតំណែងហើយ

Xinhua

បរទេស៖ តុលាការធម្មនុញ្ញ របស់ប្រទេសថៃ បានសម្រេចដកលោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែងជានាយករដ្ឋមន្រ្តីហើយ នៅថ្ងៃពុធនេះ ខណៈដែលខ្លួនបានកាត់ក្តីប្រឆាំង នឹងរូបលោកនៅក្នុងសំណុំរឿង ក្រមសីលធម៌ ដែលធ្វើឲ្យព្រះរាជាណាចក្រ នេះធ្លាក់ទៅក្នុងភាពចលាចលនយោបាយថ្មី។

យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ចៅក្រម Punya Udchachon ដែលអានសេចក្តីសម្រេចនេះ បាននិយាយថា តុលាការបានបោះឆ្នោតដោយសំឡេង ៥ ទល់នឹង ៤ ដើម្បីដកលោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែង ជុំវិញការតែងតាំងរដ្ឋមន្ត្រី ដែលមានការផ្តន្ទាទោសព្រហ្មទណ្ឌ។

សូមជម្រាបថា បើតាមលោក Wissanu Krea-ngam ទីប្រឹក្សានាយករដ្ឋមន្ត្រី បាននិយាយថា ក្នុងករណីលោក សេដ្ឋា ថាវីស៊ីន បាត់បង់ការងារ , ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Phumtham Wechayachai នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីចាំផ្ទះ៕

To Top