បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ប្រទេសរបស់លោកឥឡូវនេះកំពុងគ្រប់គ្រងការតាំងទីលំនៅចំនួន៧៤ នៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅក្នុងសុន្ទរកថាថា “ទាហានរុស្ស៊ីរាប់រយនាក់បានចុះចាញ់ហើយ ពួកគេទាំងអស់នឹងទទួលបានការព្យាបាល ប្រកបដោយមនុស្សធម៌ ពួកគេមិនបានទទួលការព្យាបាលបែបនេះទេ សូម្បីតែនៅក្នុងកងទ័ពរុស្ស៊ីរបស់ពួកគេក៏ដោយ” ។ យើងបានបង្ហាញជាថ្មីម្តងទៀតថា យើងជាជនជាតិអ៊ុយក្រែន មានសមត្ថភាពសម្រេចបាននូវគោលដៅរបស់យើងក្នុងគ្រប់ស្ថានភាព ដែលមានសមត្ថភាពការពារផលប្រយោជន៍ និងឯករាជ្យភាពរបស់យើង»។
នេះជាការវិវឌ្ឍន៍ចុងក្រោយបង្អស់ក្នុងការវាយប្រហារឆ្លងព្រំដែនដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ៊ុយក្រែនទៅលើតំបន់ Kursk ដែលបានចាប់ផ្តើមកាលពីមួយសប្តាហ៍មុន ដែលជាប្រតិបត្តិការដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលបានធ្វើឱ្យរុស្ស៊ីមានការប្រុងប្រយ័ត្ន។ ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា កងកម្លាំងអ៊ុយក្រែន បន្តវាយលុកនៅតំបន់ Kursk ហើយបានកើនឡើងពីមួយទៅបីគីឡូម៉ែត្រក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។
ការពន្យល់នោះមិនសមនឹងឧត្តមសេនីយ Apti Alaudinov របស់រុស្ស៊ី ដែលបាននិយាយថា កងទ័ពអ៊ុយក្រែនត្រូវបានបញ្ឈប់ ខណៈដែលមានការវាយប្រហារលើភូមិ ២៦-២៨ គីឡូម៉ែត្រពីព្រំដែន។
នៅពេលសួរកាលពីថ្ងៃអង្គារ អំពីសកម្មភាពរបស់អ៊ុយក្រែន ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា លោកត្រូវបានផ្តល់ព័ត៌មានសង្ខេបរៀងរាល់ ៤ ទៅ ៥ ម៉ោងសម្រាប់រយៈពេល ៦ ទៅ ៨ ថ្ងៃចុងក្រោយស្តីពីសកម្មភាពរបស់អ៊ុយក្រែន។ លោកបាននិយាយអំពីប្រតិបត្តិការនេះ «វាកំពុងបង្កើតភាពលំបាកពិតប្រាកដមួយសម្រាប់លោកពូទីន»៕
ប្រែសម្រួលៈ ណៃ តុលា