ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ នឹងទទួលបានរ៉ុក្កែត HIMARS ផលិតដោយ សហរដ្ឋអាមេរិក នៅចុងឆ្នាំ២០២៤នេះ

RT News

បរទេស៖ កាសែត Taipei Times បានរាយការណ៍ដោយដកស្រង់ប្រភពយោធាថា បណ្តុំដំបូងនៃជើងទម្របាញ់គ្រាប់រ៉ុក្កែត HIMARS ផលិតដោយសហរដ្ឋអាមេរិកចំនួន ១១ គ្រឿង អាចទៅដល់កោះតៃវ៉ាន់ នៅចុងឆ្នាំ ២០២៤ ។ ការដឹកជញ្ជូនដែលរំពឹង ទុកគឺជាផ្នែកមួយ នៃការគាំទ្រជាបន្តបន្ទាប់ របស់សហរដ្ឋអាមេរិកសម្រាប់តៃវ៉ាន់ ទោះបីជាមានការ តវ៉ាយ៉ាងខ្លាំងពីទីក្រុងប៉េកាំង ដែលចាត់ទុកកោះនេះ ជាផ្នែកមួយនៃប្រទេសចិនក៏ដោយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងតៃប៉ិបាន បញ្ជាទិញរ៉ុក្កែត នេះសរុបចំនួន ២៩ គ្រឿង ហើយសង្ឃឹមថា រ៉ុក្កែតទាំងអស់នឹងត្រូវបានចែកចាយនៅឆ្នាំ ២០២៦។ ក្រុមហ៊ុន Lockheed Martin ដែលផលិត ប្រព័ន្ធសព្វាវុធបាន និយាយថា ខ្លួននឹងបង្កើនការផលិត ដោយសារតែតម្រូវ ការកើនឡើងពីអ៊ុយក្រែន។

ទីក្រុងវ៉ាស៊ីនតោនបានយល់ ព្រមលក់ឧបករណ៍ជើង ទម្រងបាញ់បង្ហោះដំបូងចំនួន ១១គ្រឿងក្នុងឆ្នាំ ២០២០ ហើយកោះតៃវ៉ាន់បានបញ្ជាទិញ ១៨ គ្រឿងបន្ថែមទៀត។

ប្រព័ន្ធរ៉ុក្កែត HIMARS អាចបាញ់ទម្លាក់គ្រាប់រ៉ុក្កែត ដែលដឹកនាំដោយ GPS, គ្រាប់បែក GLMRS ឬ កាំជ្រួច Tactical Missiles (ATACMS)។ យោងតាមប្រព័ន្ធ ផ្សព្វផ្សាយរបស់កោះតៃវ៉ាន់ បានឱ្យដឹងថា កោះនេះបានចុះកិច្ចសន្យា សម្រាប់រ៉ុក្កែតយ៉ាងតិច ៨៦៤ គ្រាប់ និង ATACMS ៨៤ គ្រាប់ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top