ព័ត៌មានអន្តរជាតិ

មន្ទីរប៉ង់តាហ្គោន បញ្ជាក់អំពីការខាតបង់ នៅក្នុងការវាយប្រហារក្នុងប្រទេសស៊ីរី

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកបាននិយាយថាទាហានអាមេរិកចំនួន៨នាក់បានរងរបួសនៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកនៅ លើមូលដ្ឋានរបស់ពួកគេនៅភាគឦសានប្រទេសស៊ីរីប៉ុន្តែតួលេខនេះគឺគ្មាន​អ្នក​បាត់បង់ជីវិតទេ។

វីដេអូដែលត្រូវបានចែកចាយតាមអ៊ីនធឺណិត កាលពីសប្តាហ៍មុន យន្តហោះគ្មានមនុស្សបើកបានចាប់ផ្តើមឆេះនៅឯមូលដ្ឋាននៅ Rimelan ជិតព្រំដែនជាមួយនឹងប្រទេសតួគី និងប្រទេសអ៊ីរ៉ាក់។

ឧត្តមសេនីយឯក Patrick Ryder នៃកងទ័ពអាកាស អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បានបង្ហាញចំនួនអ្នករងរបួស ដល់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ។

លោកបានបន្ថែមថា យោធាទាំង៨នាក់ ដែលរងផល ប៉ះពាល់ត្រូវបានព្យាបាលដោយ របួសផ្នែកក្បាល និងក៏ដូចជាការស្រូបផ្សែងច្រើនពេក ហើយក្នុងចំណោមពួកគេបីនាក់បានត្រឡប់ទៅបំពេញកាតព្វកិច្ចវិញហើយ។

យោងតាមលោក Ryder សហរដ្ឋអាមេរិកជឿជាក់ថា កងកម្លាំងគាំទ្រដោយអ៊ីរ៉ង់ គឺជាអ្នកដែលបានធ្វើការវាយប្រហារ ប៉ុន្តែមន្ទីរបញ្ចកោណនៅតែធ្វើការដើម្បី កំណត់ថាតើកងជីវពលពិសេស មួយណានៅពីក្រោយវានៅឡើយទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top