ព័ត៌មានអន្តរជាតិ

ពលរដ្ឋជនជាតិ អង់គ្លេស ភាគច្រើន អាចនឹងបោះឆ្នោតគាំទ្រ ការវិលត្រឡប់ចូលរួម សហភាពអឺរ៉ុបវិញ

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ការស្ទង់មតិទូទាំង ប្រទេសបានបង្ហាញថា ពលរដ្ឋអង់គ្លេសជាងពាក់កណ្តាល នឹងបោះឆ្នោត ដើម្បីចូលរួមសហភាព អឺរ៉ុបឡើងវិញ ប្រសិនបើការធ្វើប្រជាមតិថ្មី ត្រូវបានធ្វើឡើង។

ប្រភពដដែលបានសរសេរទៀតថា ការស្ទង់មតិនេះធ្វើឡើង រយៈពេលប្រាំបីឆ្នាំបន្ទាប់ពីការ បោះឆ្នោត Brexit នាំឱ្យចក្រភពអង់គ្លេស ចាកចេញពីប្លុកនេះ។

យោងតាមការស្ទង់មតិ YouGov ដែលបានស្ទង់មតិពលរដ្ឋអង់គ្លេសជាង២,០០០ នាក់កាលពីចុងខែមុន ហើយត្រូវបានបោះពុម្ពកាលពីថ្ងៃអង្គារ ខណៈដែលអ្នកឆ្លើយតប ៥៩ភាគរយ បាននិយាយថា ពួកគេនឹងបោះឆ្នោត សម្រាប់ការវិលត្រឡប់ទៅកាន់សហភាពអឺរ៉ុប នៅក្នុងប្រជាមតិថ្មីមួយ តែយ៉ាងណាផ្ទុយទៅវិញ ៤១ភាគរយ បាននិយាយថាពួកគេនឹងប្រឆាំង នឹងការចូលរួមក្នុងប្លុកនេះឡើងវិញ។

ក្នុងនោះផងដែរអ្នកបោះឆ្នោត ជាង៦០ភាគរយបាននិយាយថា ពួកគេនឹងគាំទ្រទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយទីក្រុងប្រ៊ូសែល ដែលនឹងមិនពាក់ព័ន្ធនឹងការ ចូលរួមក្នុងប្លុកនេះជាផ្លូវការ ឬទីផ្សារតែមួយ ឬសហជីពគយអ្វីនោះទេ ។

YouGov ក៏បានរាយការណ៍ផងដែរថាក្នុងចំណោម អ្នកបោះឆ្នោតអង់គ្លេស ៥៥ភាគរយជឿថា ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការចាកចេញពីសហភាពអឺរ៉ុបគឺជាការផ្លាស់ប្តូរ ដ៏មានកំហុសមួយខណៈដែល ៣៤ភាគរយគាំទ្រការសម្រេចចិត្តនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top