ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ចេញមុខការពារ សកម្មភាព វាយប្រហារ របស់អ៊ីស្រាអែល ជាច្រើន លើទីតាំងសាលារៀន នៅហ្គាហ្សា

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយថា ការវាយប្រហារ តាមអាកាស នៃកងកម្លាំងយោធាអ៊ីស្រាអែល ហៅកាត់ថា IDF ទៅលើសាលារៀន Tabeen ក្នុងតំបន់ ហ្គាហ្សា ដែលត្រូវបានគេរាយការណ៍ថា បានសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន១០០នាក់ គឺជាការការពារខ្លួនដោយស្របច្បាប់ ដោយសារតែក្រុមហាម៉ាស ប្រើប្រាស់ជនស៊ីវិលជាខែលការពារមនុស្ស ។

ការ​វាយ​ប្រហារ ​កាល​ពី​ថ្ងៃ​សៅរ៍​លើ​កន្លែង ​ដែល​បម្រើ​ជា​ជម្រក​សម្រាប់​ជន​ភៀស​ខ្លួន ​ត្រូវ​បាន​គេ​ពណ៌នា​ថា ​ជា​ការ​សម្លាប់​មនុស្ស​ច្រើន​បំផុត​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​នៃ​ជម្លោះ​បច្ចុប្បន្ន ។

លោក Wolfgang Buechner ដែលជាអ្នកនាំពាក្យរង របស់រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃចន្ទថា​៖អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ការពិតគឺថាក្រុមហាម៉ាស ប្រើប្រាស់សាលារៀន មន្ទីរពេទ្យ និងសាលាមត្តេយ្យ ជាមជ្ឈមណ្ឌលបញ្ជា ហើយប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប ក៏ត្រូវបានបំពានប្រឆាំង នឹងឆន្ទៈរបស់ពួកគេជា ខែលការពារផងដែរ។

លោកBuechner ក៏​បាន​ជំរុញ​អ្នក​កាសែត ​ឱ្យ​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​អង្គុយ​លើ​របាយការណ៍​ម្ខាង ​ដែល​ត្រូវ​បាន​ចែកចាយ​ដោយ​ក្រុម Hamas និង​ជឿ​លើ​អ្វី​គ្រប់​យ៉ាង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ខាងលើ​នេះដែរ។

ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​អធិស្ឋាន​ មុន​ថ្ងៃ​រះហើយ ក្រសួង​សុខាភិបាល​ហ្កាហ្សា​បាន​រាយការណ៍​ដំបូង​ថា​មនុស្ស​ស្លាប់​៦០​នាក់​និង​របួស​៤៧​នាក់ ​ដែល ក្រោយមកកាសែត Al Jazeera បានរាយការណ៍ថា មានមនុស្សស្លាប់ជាង១០០នាក់ និង រាប់សិបនាក់ទៀតរងរបួស ៕

ប្រែសម្រួល៖ស៊ុនលី

To Top