ព័ត៌មានអន្តរជាតិ

Update ៖ ប្រធានាធិបតីបារាំង ប្រកាសថា អ្នកបើកយន្តហោះ២នាក់ បាត់បង់ជីវិត ក្នុងអំឡុងពេលហ្វឹកហ្វឺន តាមផ្លូវអាកាស

AFP

ប៉ារីស៖ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានប្រកាស កាលពីយប់ថ្ងៃពុធថា អ្នកបើកយន្តហោះចំនួន២នាក់ បានស្លាប់នៅក្នុងឧបទ្ទវហេតុមួយ នៅក្នុងអំឡុងពេលបំពេញបេសកកម្មហ្វឹកហ្វឺន យន្តហោះចម្បាំង Rafale កាលពីព្រឹកមិញ ។
លោក Macron បានលើកឡើងនៅលើបណ្តាញសង្គម X ដែលជាអតីតបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា “វាគឺជារឿងមួយ ដែលធ្វើឲ្យមានទុក្ខសោកយ៉ាងខ្លាំង ដែលយើងបានដឹង ពីការស្លាប់នេះ … នៅក្នុងឧបទ្ទវហេតុលើអាកាស នៅក្នុងអំឡុងពេលបំពេញ បេសកកម្មហ្វឹកហាត់យន្តហោះចម្បាំង Rafale” ។

បើតាមការបញ្ជាក់ របស់កងកម្លាំងអាកាសបារាំង នៅលើបណ្តាញសង្គម X បានឲ្យដឹងថា យន្តហោះចម្បាំង Rafale ចំនួន២គ្រឿង បានបុកគ្នានៅលើអាកាស នៅមុនពេលធ្លាក់ដល់ដីនៅភាគឦសាន នៃប្រទេសបារាំងកាលពីថ្ងៃពុធ នៅម៉ោងប្រហែល១២និង ៣០នាទីម៉ោងក្នុងស្រុក នៅពេលត្រឡប់មកពីបំពេញ បេសកកម្មចាក់សាំងនៅក្នុងប្រទេសអាល្លឺម៉ង់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top