ព័ត៌មានអន្តរជាតិ

Update៖ នាយករដ្ឋមន្ត្រី នឹងចុះចេញពីតំណែង ដោយមិនចូលរួមប្រជែង ក្នុងការបោះឆ្នោតធ្វើជា ប្រធានបក្សប្រជាធិបតេយ្យសេរីទៀតនោះទេ

Xinhua

តូក្យូ៖ កាលពីថ្ងៃពុធ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសថា លោកនឹងមិនឈរឈ្មោះ នៅក្នុងការបោះឆ្នោត ធ្វើជាប្រធានគណបក្សប្រជាធិបតេយ្យ សេរី ហៅកាត់ថា (LDP) ដែលកំពុងកាន់អំណាច នៅខែក្រោយតទៅទៀតនោះទេ ដោយធ្វើការរាប់ថយក្រោយ ដល់អាណត្តិ៣ឆ្នាំរបស់គាត់។

ប្រទេសជាតិមួយនេះត្រូវបានគេរំពឹងថា នឹងមើលឃើញនាយករដ្ឋមន្រ្តីថ្មី នារដូវស្លឹកឈើជ្រុះនេះបន្ទាប់ពីការប្រកាសដោយលោក Kishida ដោយមានការងឿងឆ្ងល់ និងមានការររិះគន់កាន់តែខ្លាំងឡើង លើរឿងអាស្រូវមូលនិធិរបស់បក្ស LDP និងការវាយតម្លៃការ អនុម័តសម្រាប់គណៈរដ្ឋមន្ត្រី របស់គាត់។

លោក Kishida បានប្រាប់ដល់ សន្និសីទសារព័ត៌មានមួយនៅការិយាល័យ នាយករដ្ឋមន្ត្រីថា លោកទទួលខុសត្រូវទាំងស្រុង ចំពោះរឿងអាស្រូវ នៃការរៃអង្គាសថវិកា ហើយបានសម្រេចចិត្ត “ដើរចេញ” ជាលើកដំបូងដើម្បីឲ្យមានការចាប់អារម្មណ៍ដល់សាធារណជនថា គណបក្សកាន់អំណាច អាចធ្វើការផ្លាស់ប្តូរបានហើយ ។

ទីភ្នាក់ងារសារព័ត៌មានជាតិក្យូដូបានរាយការណ៍ឲ្យដឹងថាដូច្នេះដោយលើកឡើងពីអ្នកវិភាគនយោបាយ ដែលបានអះអាងថា លោក Kishida មានបំណងចង់ទទួលបានការបោះឆ្នោតឡើងវិញនៅក្នុងការប្រជែងអ្នកដឹកនាំ បើទោះបីជាគាត់មិនមានប្រជាប្រិយភាពក៏ដោយ ប៉ុន្តែការអំពាវនាវបានកើនឡើងនៅក្នុងបក្ស LDP ដើម្បីឱ្យគាត់លាលែងពីមុខតំណែង ស្របពេលមានការព្រួយបារម្ភអំពីរបៀបដែលបក្ស LDP នឹងទទួលបាននៅក្នុងការបោះឆ្នោតសកលនាពេលបន្ទាប់ក្រោមការដឹកនាំរបស់គាត់ ។

គេបានដឹងថា បុរសវ័យ៦៧ឆ្នាំ រូបនេះត្រូវបានជ្រើសរើសជាប្រធានបក្ស LDP ដែលកំពុងកាន់អំណាចនៅឆ្នាំ២០២១ ហើយអាណត្តិរយៈពេល៣ឆ្នាំ របស់គាត់នឹងផុតកំណត់នៅខែកញ្ញាខាងមុខនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top