ព័ត៌មានអន្តរជាតិ

តុលាការកំពូលវេណេស៊ុយអេឡា បញ្ចប់ការត្រួតពិនិត្យបច្ចេកទេស នៃលទ្ធផលបោះឆ្នោតប្រធានាធិបតី

CFP

ការ៉ាកាស៖ តុលាការយុត្តិធម៌កំពូលនៃប្រទេសវេណេស៊ុយអេឡា (TSJ) បានបញ្ចប់ការត្រួតពិនិត្យបច្ចេកទេសរបស់ខ្លួនលើសម្ភារៈបោះឆ្នោតទាំងអស់ពីការបោះឆ្នោតប្រធានាធិបតីថ្ងៃទី២៨ ខែកក្កដា។

លោក Caryslia Beatriz Rodriguez ប្រធាន TSJ បានឲ្យដឹងថា សម្ភារៈនេះត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ក៏ដូចជាក្រុមនយោបាយ និងអតីតបេក្ខជន ដែលបានចូលរួមក្នុងការបោះឆ្នោត។

លោកបានឲ្យដឹងថា សវនកម្មកំពុងធ្វើឡើងដោយអ្នកជំនាញការបោះឆ្នោត ដែលមានស្តង់ដារបច្ចេកទេស និងវិទ្យាសាស្ត្រខ្ពស់បំផុតជាតិ និងអន្តរជាតិ ហើយនៅពេលដែលសវនកម្មត្រូវបានបញ្ចប់ សេចក្តីសម្រេចចុងក្រោយលើបណ្តឹងតវ៉ាអំពីការបោះឆ្នោតដ៏ចម្រូងចម្រាសនេះនឹងត្រូវបានចេញ ដោយផ្អែកលើអង្គហេតុ ផ្ទៀងផ្ទាត់ និងបញ្ជាក់ទាំងនេះ។ 

ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ ដែលត្រូវបានប្រកាសថា ជាអ្នកឈ្នះការបោះឆ្នោត បានអំពាវនាវដល់តុលាការឱ្យធ្វើសវនកម្ម បន្ទាប់ពីក្រុមប្រឆាំងបានបដិសេធលទ្ធផលបោះឆ្នោត៕


ប្រែសម្រួល ឈូក បូរ៉ា

To Top