ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់បែក Tu-22 របស់រុស្ស៊ី ជួបគ្រោះថ្នាក់ធ្លាក់នៅទីក្រុង Irkutsk ប៉ុន្ដែមិនមានអ្នកស្លាប់ និងរបួសឡើយ

Afp

មូស្គូ៖ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-22M3 របស់រុស្ស៊ីមួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ បានធ្លាក់នៅតំបន់ Cheremkhov នៃទីក្រុង Irkutsk នេះបើយោងតាមក្រសួងការពារជាតិរបស់ប្រទេសនេះ។

ក្រសួងបានឲ្យដឹងថា ក្រុមអាកាសយានិកទាំងអស់អាចាកចេញពីយន្តហោះ និងចុះចតដោយគ្មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ដោយបន្ថែមថា ព័ត៌មានបឋមបង្ហាញថា គ្រោះថ្នាក់នេះគឺដោយសារបញ្ហាបច្ចេកទេស។

ក្រសួង​បាន​បញ្ជាក់ឲ្យដឹងទៀតថា ការ​ធ្លាក់​យន្តហោះ​នេះ​មិន​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស ឬ​ខូច​ខាត​ទ្រព្យសម្បត្ដិនៅ​លើ​ដី​នោះ​ទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top