ព័ត៌មានអន្តរជាតិ

កូនស្រីលោក ថាក់ស៊ីន អាចនឹងក្លាយជា នាយករដ្ឋមន្ត្រីក្មេងជាងគេ ក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសថៃ

Nutthawat Wichieanbut

បរទេស៖ គណបក្សនៅក្នុងរដ្ឋាភិបាល ចម្រុះបានរួបរួមគ្នា នៅពីក្រោយមេដឹកនាំ គណបក្សភឿថៃ លោក Paetongtarn Shinawatra ដើម្បីជ្រើសរើស ជានាយករដ្ឋមន្ត្រី បន្ទាប់របស់ប្រទេសនេះ នៅពេលដែលសភាតំណាងរាស្រ្ត ជួបប្រជុំនៅថ្ងៃសុក្រនេះ។

យោងតាមសារព័ត៍មាន បាងកក ប៉ុស្តិ ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថា ប្រសិនបើការតែងតាំង លោកស្រីត្រូវបានអនុម័ត កូនស្រីអាយុ ៣៧ឆ្នាំ របស់អតីតនាយករដ្ឋមន្ត្រី និងជាបុព្វបុរសរបស់បក្សភឿថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងក្លាយជានាយករដ្ឋមន្ត្រីក្មេង​ ជាងគេក្នុងប្រវត្តិសាស្ត្រ របស់ប្រទេស ។ លោកស្រី​នឹង​បន្ត​តំណែងពី​លោក សេដ្ឋា ថាវីស៊ីន ដែល​ត្រូវ​បាន​តុលាការ​ ធម្មនុញ្ញ​បណ្តេញ​ចេញ ​ពីតំណែងកាលពី​ថ្ងៃ​ពុធ​ពី​បទ​រំលោភ​ក្រមសីលធម៌ ។

លោកស្រី Paetongtarn ក៏​នឹង​ក្លាយ​ជា​សមាជិក​ទី​បី​ នៃ​គ្រួសារ Shinawatra ដែល​កាន់​តំណែង​នេះ ​បន្ទាប់​ពី​លោក Thaksin និង​ម្តាយមីងគឺ​លោកស្រី Yingluck ។ លោក Somchai Wongsawat ជា​បងថ្លៃ​របស់​លោក Thaksin ក៏​បាន​បម្រើការ​រយៈពេល​ខ្លី​ផងដែរ​ក្នុង​ឆ្នាំ ២០០៨ ៕

To Top