ព័ត៌មានអន្តរជាតិ

សមយុទ្ធយោធារបស់ក្រុងហ្សាការតាជាមួយក្រុងប៉េកាំង បង្ហាញពីជំហរមិនចូលបក្សសម្ព័ន្ធក្នុងការប្រជែងគ្នា រវាងអាមេរិក និងចិន

បរទេស៖ ក្នុងពេលដែលឥណ្ឌូណេស៊ីត្រៀមលក្ខណៈដើម្បីចូលរួមក្នុងសមយុទ្ធយោធារួមគ្នាដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងខែនេះ ឥណ្ឌូនេស៊ីបានយល់ព្រមក្នុងកិច្ចប្រជុំមួយក្នុងសប្តាហ៍នេះដើម្បីធ្វើការហ្វឹកហ្វឺនយោធាជាមួយប្រទេសចិន អ្នកវិភាគមួយរូបបាននិយាយថា នេះជាការបង្ហាញពីជំហរមិនចូលបក្សសម្ព័ន្ធរបស់ឥណ្ឌូនេស៊ីទាក់ទងនឹងការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា យោធាឥណ្ឌូណេស៊ីកំពុងរៀបចំធ្វើសមយុទ្ធ Super Garuda Shield ដឹកនាំដោយសហរដ្ឋអាមេរិក ដោយមានការចូលរួមពីប្រទេសជាច្រើន រួមមានប្រទេសជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង អាល្លឺម៉ង់ សិង្ហបុរី និងម៉ាឡេស៊ី។ សមយុទ្ធប្រចាំឆ្នាំនឹងធ្វើឡើងនៅក្នុងខេត្ត East Java, West Java and South Sumatra ក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ២៦ ខែសីហាដល់ថ្ងៃទី ៥ ខែកញ្ញា។

ក្នុងពេលជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ី និងចិន ក៏បានយល់ព្រមរៀបចំការហ្វឹកហ្វឺនយោធារួមគ្នា និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការជំរុញសន្តិសុខក្នុងតំបន់ ក្នុងចំណោមរឿងផ្សេងទៀតនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារនៅទីក្រុងហ្សាកាតា ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌូនេស៊ី។

វាគឺជាកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់លើកដំបូងនៃកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីការបរទេស-ការពារជាតិរួមគ្នា ដែលនឹងត្រូវបានលើកទៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្នុងអំឡុងពេលរដ្ឋបាលថ្មីរបស់ឥណ្ឌូនេស៊ីនៅឆ្នាំក្រោយ។ ប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូនេស៊ីលោក Prabowo Subianto នឹងចាប់ផ្តើមអាណត្តិរបស់គាត់នៅខែតុលា។

ប្រទេសទាំងពីរបានយល់ព្រមចាប់ផ្តើមកិច្ចសន្ទនាថ្មីមួយនៅពេលដែលប្រធានាធិបតីផុតអាណត្តិ Joko Widodo បានជួបជាមួយប្រធានាធិបតីចិន Xi Jinping ក្នុងខែតុលានៅទីក្រុងប៉េកាំង៕

ប្រែសម្រួលៈ ណៃ តុលា

To Top