បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍ថា ទាហានអ៊ុយក្រែនដែលពាក់ព័ន្ធនឹង ការលុកលុយដោយកងកម្លាំងរបស់ទីក្រុងគៀវ ចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី ត្រូវបានបណ្តុះបណ្តាល ដោយអ្នកឯកទេសយោធាអង់គ្លេស ក្នុងប៉ុន្មានសប្តាហ៍មុនការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។
នៅថ្ងៃទី៦ខែសីហា កងកម្លាំងអ៊ុយក្រែនបានបើក ការវាយប្រហារដ៏ធំបំផុត របស់ពួកគេលើទឹកដីរុស្ស៊ី ចាប់តាំងពីជម្លោះកើនឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ប្រតិបត្តិការឈានទៅដល់ការ វាយប្រហារទៅលើតំបន់ Kursk ត្រូវបានបញ្ឈប់ភ្លាមៗដោយយោធារុស្ស៊ី ប៉ុន្តែកងទ័ពរបស់ទីក្រុងគៀវ នៅតែរក្សាការតាំងទីលំនៅមួយចំនួន នៅឡើយគិតមកទល់នឹងពេលនេះ។
ប្រភពដដែលបានអះអាង នៅក្នុងអត្ថបទមួយកាលពីថ្ងៃសុក្រថា ក្រុងគៀវ បានប្រើប្រាស់យុទ្ធជនដែល មានថាមពលខ្លាំងៗបំផុតមួយចំនួន របស់អ៊ុយក្រែនដែលយកពីផ្នែកផ្សេងទៀត នៃជួរមុខក្នុងអំឡុងពេលការលុកលុយ។
មួយខែមុនពេលពួកគេត្រូវបានបញ្ជូនទៅ Kursk អង្គភាពមួយចំនួនត្រូវបានបញ្ជូនទៅ ប្រទេសអង់គ្លេសជាកន្លែងដែលពួកគេ បានទទួលការហ្វឹកហ្វឺនពីរបីថ្ងៃ ជាមួយទាហានអង់គ្លេសហើយជាពិសេ គឺការផ្តោតសំខាន់នៃវគ្គបណ្តុះបណ្តាល ការវាយឆ្មក់លើអគារខ្ពស់ៗ។
គួរឲ្យដឹងដែរទោះបីជា មន្ត្រីលោកខាងលិចបានអបអរ និងសម្តែងការគាំទ្រចំពោះការលុកលុយ របស់អ៊ុយក្រែនចូលទៅក្នុងតំបន់ Kursk ប៉ុន្តែបានបដិសេធរាល់ចំណេះដឹង ពីមុននៃប្រតិបត្តិការ ឬការចូលរួមនៅក្នុងវា ៕
ប្រែសម្រួល៖ ស៊ុន លី