ព័ត៌មានអន្តរជាតិ

សមាជិកសភាតួកគី ផ្ទុះកំហឹងឈានដល់ការ វាយតប់គ្នាពេលកំពុងប្រជុំ រហូតហូរឈាមប្រឡាក់តុថ្លែងសុន្ទរថា

AFP

បរទេស៖ ការវាយតប់គ្នាមួយបានផ្ទុះឡើង នៅក្នុងសភារបស់ប្រទេសតួកគីកាលពីថ្ងៃសុក្រ នៅពេលដែលអនុប្រធានបក្សប្រឆាំងម្នាក់ ត្រូវបានរងការវាយប្រហារបន្ទាប់ពី បានហៅសហការីរបស់គាត់ឈ្មោះ Can Atalay ថាជាប់គុកពីបទរៀបចំការតវ៉ាប្រឆាំងរដ្ឋាភិបាល ប៉ុន្តែចាប់តាំងពីបានជាប់ឆ្នោតជាសមាជិកសភា ទើបសមាជិករូបនោះបានចូលសភា។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា រូបភាពវីដេអូបានបង្ហាញសមាជិកសភា សម្រាប់គណបក្ស AKP ដែលកំពុងកាន់អំណាចបានប្រញាប់ប្រញាល់ ចូលទៅដាល់លោក Ahmet Sik នៅឯតុថ្លែងសុន្ទរថា ហើយក៏មនុស្សជាច្រើននាក់ទៀត បានចូលរួមក្នុងការប៉ះទង្គិចគ្នា ដោយខ្លះព្យាយាមជួយឃាត់។ ឈាមបានប្រឡាក់តុពណ៌សនៃ វេទិការបស់អ្នកនិយាយផងដែរ។

Atalay ត្រូវបានកាត់ទោសឱ្យជាប់គុក ១៨ ឆ្នាំក្នុងឆ្នាំ ២០២២ បន្ទាប់ពីត្រូវបានចោទប្រកាន់ ពីបទព្យាយាមផ្តួលរំលំរដ្ឋាភិបាល ដោយការចោទប្រកាន់ថាបានរៀបចំការតវ៉ានៅ Gezi Park នៅទូទាំងប្រទេសក្នុងឆ្នាំ ២០១៣ ជាមួយអ្នកស្រលាញ់ជាតិ Osman Kavala ដែលឥឡូវនេះត្រូវបានជាប់គុក រួបជាមួយនឹងមនុស្ស៦ នាក់ផ្សេងទៀត ទាំងអស់បដិសេធការចោទប្រកាន់។

ទោះបីជាគាត់ជាប់គុកក៏ដោយ Atalay ត្រូវបានបោះឆ្នោតជាប់ដោយសភា កាលពីខែឧសភាឆ្នាំមុន ដើម្បីតំណាងឱ្យគណបក្សពលករ នៃប្រទេសតួកគី ឬ TIP ។ សភាបានដកហូតអាសនៈរបស់គាត់ ប៉ុន្តែនៅថ្ងៃទី១ ខែសីហា តុលាការធម្មនុញ្ញបានប្រកាសថា ការដកខ្លួនគាត់ទុកជាមោឃៈវិញ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top