ព័ត៌មានអន្តរជាតិ

ទាហានអ៊ុយក្រែន ២៤នាក់ ដាក់អាវុធសុំចុះចាញ់ កងកម្លាំងរុស្ស៊ី នៅតំបន់ Kursk

AFP

ម៉ូស្គូ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti របស់រុស្ស៊ី បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា អង្គភាពមួយមានទាហាន ២៤នាក់ មកពីកងពលតូចមេកានិចទី២២ ដាច់ដោយឡែករបស់អ៊ុយក្រែន បានដាក់អាវុធសុំចុះចាញ់កងកម្លាំង ប្រដាប់អាវុធរុស្ស៊ីនៅទីក្រុង Kursk ។

ទាហានអ៊ុយក្រែនទាំងនេះបានចុះចាញ់ជាក្រុម នៅជិតភូមិ Komarovka ក្នុងតំបន់ Kursk នេះបើតាមអ្នកតំណាង នៃកងកម្លាំងសន្តិសុខ រុស្ស៊ីត្រូវបានដកស្រង់សម្តី។

អ្នកតំណាងរូបនេះបានឲ្យដឹងថា “មុនពេលចុះចាញ់ យោធាអ៊ុយក្រែន បានទាក់ទងមកយើងតាមរយៈបណ្តាញ FREE_SOLDIER2022 (Telegram)” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានចាប់ផ្តើមការវាយលុកនៅតំបន់ Kursk ភាគខាងត្បូងប្រទេសរុស្ស៊ី កាលពីថ្ងៃទី០៦ ខែសីហា។ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃសុក្រថា រហូតមកដល់ពេលនេះអ៊ុយក្រែនបានបាត់បង់បុគ្គលិកយោធាចំនួន ២,៨៦០នាក់ និងរថក្រោះចំនួន ៤១គ្រឿង ក្នុងអំឡុងពេលការប្រយុទ្ធនៅក្នុងតំបន់ Kursk៕
ប្រែសម្រួល ឈូក បូរ៉ា

To Top