តូក្យូ៖ ក្រសួងការពារជាតិជប៉ុនគ្រោងនឹងស្នើសុំថវិកា កំណត់ត្រាចំនួនជាង ៨ពាន់ពាន់លានយ៉េន (៥៤ពាន់លានដុល្លារ) សម្រាប់សារពើពន្ធឆ្នាំ២០២៥ ដោយបង្ហាញពីការដាក់ ពង្រាយយន្តហោះដ្រូន ដើម្បីការពារកោះដាច់ស្រយាល ឱ្យកាន់តែប្រសើរឡើង ចំពេលមានការអះអាង ផ្នែកយោធាដែលកំពុងកើន ឡើងរបស់ប្រទេសចិន ។
វានឹងជាលើកទីមួយហើយដែលក្រសួងបានស្វែងរកប្រាក់ជាង ៨ពាន់ពាន់លានយ៉េន លើសកំណត់ត្រាថវិកាដំបូងចំនួន ៧,៩ពាន់ពាន់លានយ៉េនសម្រាប់សារពើពន្ធឆ្នាំ២០២៤ ដែលដំណើរការរហូតដល់ខែមីនាខាងមុខ។
ប្រភពបានឲ្យដឹងថា សំណើសម្រាប់ ឆ្នាំសារពើពន្ធ ដែលចាប់ផ្តើមនៅខែមេសា ឆ្នាំក្រោយនឹងមានការចំណាយ លើការទទួលបានយន្តហោះដ្រូន វាយប្រហារ សម្រាប់សន្តិសុខ នៃខ្សែសង្វាក់កោះណានសី ភាគនិរតី ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់ភាពជិតរបស់វាជាមួយតៃវ៉ាន់។
យន្តហោះដ្រូនប្រយុទ្ធ ដែលត្រូវបានគេចាត់ទុកថាជា “អ្នកផ្លាស់ប្តូរល្បែងសង្គ្រាម” នៅក្នុងការប្រយុទ្ធ នាពេលអនាគត និងគ្រោងដាក់ពង្រាយ ពេញលេញទៅកាន់កងកម្លាំង ស្វ័យការពារ គឺជាផ្នែក នៃគោលនយោបាយរបស់រដ្ឋាភិបាលជប៉ុនក្នុងការពង្រឹង “សមត្ថភាពការពារដោយ មិនប្រើកម្លាំងទាហាន” ។
ប្រទេសជប៉ុនបាននឹងកំពុងបង្កើនកញ្ចប់ថវិកា ការពារជាតិរបស់ខ្លួនយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលបានសន្យាថា នឹងចាក់បញ្ចូលទឹកប្រាក់ចំនួន ៤៣ ពាន់ពាន់លានយ៉េនសម្រាប់រយៈពេល ៥ឆ្នាំរហូតដល់សារពើពន្ធឆ្នាំ២០២៧៕
ប្រែសម្រួល ឈូក បូរ៉ា