តូក្យូ៖ មន្ត្រីបក្សបានឲ្យដឹងថា គណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា កំពុងពិចារណារៀបចំការបោះឆ្នោតប្រធានបក្សថ្មី ដើម្បីជ្រើសរើសអ្នកស្នងតំណែងពីមេដឹកនាំដែលផុតអាណត្តិលោក គីស៊ីដា នៅថ្ងៃទី២៧ ខែកញ្ញា។
ប្រសិនបើត្រូវបានបញ្ចប់ កាលវិភាគនឹងអនុញ្ញាតឱ្យលោក គីស៊ីដា ដែលកាន់តំណែងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី ចូលរួមសម័យប្រជុំពិភាក្សាប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែកញ្ញា នៅទីក្រុងញូវយ៉ក។
ក្រុមមន្ត្រីបានឲ្យដឹងថា រយៈពេលនៃយុទ្ធនាការផ្លូវការសម្រាប់តំណែងប្រធានគណបក្ស LDP អាចចាប់ផ្តើមនៅថ្ងៃទី១២ ខែកញ្ញា ដោយរយៈពេល ១៥ថ្ងៃ គឺយូរជាងការស្ទង់មតិមុន ៣ថ្ងៃ នៅក្នុងខែកញ្ញា ឆ្នាំ២០២១ នៅពេលដែលលោក គីស៊ីដា ត្រូវបានជាប់ឆ្នោត។
ក្រុមមន្រ្តីបានបន្ថែមថា គណៈកម្មាធិការបោះឆ្នោតប្រធានាធិបតីរបស់គណបក្សនឹងសម្រេចផែនការនៅថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោក គីស៊ីដា បានឲ្យដឹងកាលពីសប្តាហ៍មុនថាគាត់នឹងមិនស្វែងរកការបោះឆ្នោតឡើងវិញជាប្រធាន LDP នោះទេមានន័យថា លោកនឹងមិនបន្តធ្វើជានាយករដ្ឋមន្ត្រីលើសពីការបោះឆ្នោតជ្រើសរើសមេដឹកនាំនៅខែក្រោយនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
