ព័ត៌មានអន្តរជាតិ

ការប្រយុទ្ធរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាត្រូវបានបញ្ចប់ហើយ

យេរ៉ូសាឡឹម៖ ទូរទស្សន៍រដ្ឋរបស់អ៊ីស្រាអែល បានរាយការណ៍កាលពីយប់ថ្ងៃសុក្រ ទី១៦ ខែសីហាឲ្យដឹងថា ការប្រយុទ្ធគ្នារបស់កងទ័ពអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប បានបញ្ចប់ហើយ។

ដោយលើកឡើងពីមន្ត្រីសន្តិសុខជាន់ខ្ពស់ បានឲ្យដឹងថា អ៊ីស្រាអែលអាចត្រឡប់ និងចូលតំបន់ហ្គាហ្សាឡើងវិញ “នៅពេលដែលមានព័ត៌មានសម្ងាត់ថ្មី” ប៉ុន្តែជាទូទៅសកម្មភាពរបស់យោធាអ៊ីស្រាអែលនៅក្នុងក្របខណ្ឌប៉ាឡេស្ទីន ត្រូវបានបញ្ចប់។

យោងតាមប៉ុស្តិ៍ កងទ័ពអ៊ីស្រាអែលបានប្រាប់អ្នកធ្វើសេចក្តីសម្រេចចិត្តថា កងពលតូចរ៉ាហ្វា នៃក្រុមហាម៉ាស់ ត្រូវបានចាញ់ ប៉ុន្ដែថាវាមិនមានភាពជាក់ស្តែងនោះទេ។

ប្រភពបានបន្ថែមថា រឿងទាំងនេះត្រូវបាននិយាយនៅកម្រិតនយោបាយក្នុងអំឡុងពេលពិភាក្សាវាយតម្លៃស្ថានភាពសន្តិសុខនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

ទូរទស្សន៍ Kan TV បានកត់សម្គាល់ថា មន្ត្រីការពារជាតិជាន់ខ្ពស់អ៊ីស្រាអែល ក៏បានប្រាប់អ្នកនយោបាយថា នេះគឺជាពេលវេលា ដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងចំណាប់ខ្មាំង នៅពេលដែលអង្គភាពប្រយុទ្ធភាគច្រើននៃក្រុមហាម៉ាស់ ត្រូវបានរំសាយ។

បណ្តាញនេះក៏បានរាយការណ៍ផងដែរថាគណៈប្រតិភូអ៊ីស្រាអែល ដែលបានចូលរួមក្នុងការចរចាសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សាកាលពីថ្ងៃសុក្រមិនបានមកដល់កាតាតាមជើងហោះហើរនផះទេ ព្រោះខ្លាចការវាយប្រហាររបស់អ៊ីរ៉ង់។  គណៈប្រតិភូ​បាន​ចុះ​ចត​នៅ​ទីក្រុង Abu Dhabi ប្រទេស​អារ៉ាប់រួម ហើយ​បន្ត​ទៅ​ទីក្រុងដូហា មិនមែន​តាម​ជើងហោះហើរ​ទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top