ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូ ៖ រដ្ឋាភិបាល ទីក្រុងគៀវ កំពុងគម្រាមកំហែងទៅដល់បណ្តាប្រទេស ទាំងឡាយនៅអឺរ៉ុប

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យ ក្រសួងការបរទេសរុស្សី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃសៅរ៍ថា សហគមន៍អន្តរជាតិ គួរតែឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះរបាយការណ៍ អំពីផែនការ ដោយទីក្រុងគៀវ ដើម្បីវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរនៅទីក្រុង Kursk ប្រទេសរុស្ស៊ី។

មុននេះ អ្នកកាសែតរុស្ស៊ីមួយចំនួនបានរាយការណ៍អំពីផែនការវាយប្រហាររោងចក្រថាមពល ហើយក្រសួងការពារជាតិ បានប្តេជ្ញាថា នឹងឆ្លើយតបយ៉ាងរហ័ស និងឃោរឃៅថា ផែនការទាំងនោះនឹងសម្រេចបាន។

យោធា​អ៊ុយក្រែន ​បាន​បើក​ការ​លុកលុយ​ឆ្លង​ ដែន​ចូល​ទៅ​ក្នុង​តំបន់​ព្រំដែន​រុស្ស៊ី​ ដែល​រោងចក្រ​នេះ​មាន​ទីតាំង​កាល​ពី​សប្តាហ៍​មុន។

គួរឲ្យដឹងដែរថាទីតាំងនេះ មានចម្ងាយប្រហែល៩០គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន – រុស្ស៊ី ដែលបានក្លាយជាសង្វៀន នៃការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា រវាងកងទ័ព របស់ប្រទេស ទាំងនោះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់ទៀត​ថា ៖ ផែនការរបស់ទីក្រុងគៀវ មិនត្រឹមតែបង្កជា ការគំរាមកំហែងដោយផ្ទាល់ ដល់សន្តិសុខរបស់រោងចក្រ ថាមពលនុយក្លេអ៊ែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឆាំង នឹងគោលការណ៍របស់ IAEAទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top