ព័ត៌មានអន្តរជាតិ

វៀតណាម បំបែកកំណត់ត្រា នាំ​ចេញ​បន្លែ​ផ្លែ​ឈើ មាន​កំណើន​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ​២០២៤

Xinhua

ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានវៀតណាមបានរាយការណ៍ថា ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាម អាចឈានដល់កម្រិតខ្ពស់បំផុតចំនួន ៧ ពាន់លានដុល្លារនៅឆ្នាំនេះ ដោយសារបរិបទដែលប្រទេសនេះ បានបន្តរាយការណ៍ពីកំណើនការ នាំចេញពីរខ្ទង់ នៃផលិតផលទាំងនោះ។ 

ប្រទេសអាស៊ីអាគ្នេយ៍រកបាន ៣,៨៣ពាន់លានដុល្លារពីការ នាំចេញផ្លែឈើ និងបន្លែក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ កើនឡើង ២៤,៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមសមាគមផ្លែឈើ និងបន្លែវៀតណាម ។

ក្នុងចំណោមអ្នកនាំ ចូលបន្លែ និងផ្លែឈើធំបំផុត ទាំង ១០ របស់វៀតណាម ទីផ្សារចំនួនប្រាំបួន បានកត់ត្រាកំណើនពីរខ្ទង់ ក្នុងអំឡុងពេល ដែលបានលើកឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Dang Phuc Nguyen អគ្គលេខាធិការ ​សមាគម​បាន​ឲ្យដឹងថា តម្លៃ​នាំ​ចេញ​បន្លែ​ផ្លែឈើ​វៀតណាម​មាន​និន្នាការ​កើនឡើង។  បន្ថែមពីលើការរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួន នៅក្នុងប្រទេសចិន ដែលជាទីផ្សារប្រពៃណី វៀតណាមក៏បានពង្រីកការនាំចេញ ទៅកាន់បណ្តាប្រទេសអាស៊ីឦសានផងដែរ ។

អាស៊ីឦសាន គឺជាទីផ្សារយុទ្ធសាស្ត្រ សម្រាប់បន្លែ និង ផ្លែឈើរបស់វៀតណាម។  លោក Nguyen បានលើកឡើងថា អាជីវកម្មនាំចេញ មិនត្រឹមតែទទួលបានអត្ថប្រយោជន៍ ពីពន្ធគយប៉ុណ្ណោះទេ ថែមទាំងអាចកាត់បន្ថយថ្លៃដឹកជញ្ជូន និងដឹកជញ្ជូនបើប្រៀបធៀបទៅនឹងទីផ្សារដូចជាអឺរ៉ុប និងសហរដ្ឋអាមេរិក ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top