សេអ៊ូល៖ កាលពីថ្ងៃអាទិត្យ លោក Lee Jae-myung អតីតបេក្ខជន ប្រធានាធិបតី របស់ប្រទេសកូរ៉េខាងត្បូង បានឈ្នះអាណត្តិទី២ របស់គាត់ធ្វើជាមេដឹកនាំគណបក្ស ប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់ជាមួយ នឹងជាការបោះឆ្នោតសំខាន់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រគណបក្ស ។
លោក Lee ត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានបក្សជាថ្មីឡើងវិញ ដោយទទួលបានសំឡេងគាំទ្រ ៨៥,៤ភាគរយ បូករួមទាំងសន្លឹកឆ្នោត ដែលបោះដោយសមាជិកបក្ស និងការស្ទង់មតិ ពីសាធារណជនទូទៅផងដែរ ។
ការបោះឆ្នោតនេះបានធ្វើឡើងដល់កម្រិតកំពូល ដែលកាលពីមុនគឺបានទទួលត្រឹមតែ៧៧,៧ភាគរយប៉ុណ្ណោះ ដែលលោក Lee ទទួលបាននៅក្នុងសន្និបាតជាតិមុន របស់គណបក្សនៅក្នុងឆ្នាំ២០២២ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
