ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន និងនាយករដ្ឋមន្ត្រីកាតា សង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការកាត់បន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា

ដូហា៖ ក្រសួងការបរទេសកាតាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman bin Jassim Al Thani បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការបន្ថយភាពតានតឹងនៃជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា។  

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ មន្ត្រីទាំងពីរបានពិភាក្សាអំពីការវិវឌ្ឍន៍នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប “ជាពិសេសកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរួមគ្នា ដើម្បីបញ្ចប់សង្រ្គាមនៅលើការក្តាប់” ។

លោក Guterres បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តរបស់កាតា “សំដៅទៅរកដំណោះស្រាយដ៏ត្រឹមត្រូវ ទូលំទូលាយ និងនិរន្តរភាព ចំពោះបញ្ហាប៉ាឡេស្ទីន” ។

កាតា សហរដ្ឋអាមេរិក និងអេហ្ស៊ីប បានសម្រុះសម្រួលបទឈប់បាញ់រយៈពេលមួយសប្តាហ៍រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មិនទទួលបានលទ្ធផលល្អនោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top