បរទេស៖ អគ្គលេខាធិកា និងជាប្រធានាធិបតីវៀតណាម លោក To Lam បានស្នើឱ្យចិនបន្តបើកទីផ្សាររបស់ខ្លួន សម្រាប់ផលិតផលកសិកម្ម គុណភាពខ្ពស់ពីវៀតណាម នៅពេលលោកជួបជាមួយ នាយករដ្ឋមន្ត្រីចិន លោក Li Cuong។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងជំនួបនៅផ្ទះសំណាក់រដ្ឋ Diaoyutai ក្នុងទីក្រុងប៉េកាំង នារសៀលថ្ងៃទី ១៩ សីហា លោក To Lam បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកការ អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាអ្នកជិតខាង និងកិច្ចសហប្រតិបត្តិការ លើគ្រប់ជ្រុងជ្រោយជាមួយចិន ជាគោលនយោបាយជាប់លាប់ ជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលនៅក្នុងរបស់ខ្លួន គោលនយោបាយការបរទេសឯករាជ្យ ការពឹងផ្អែកលើខ្លួនឯង ពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្ម។
អគ្គលេខាធិកា និងជាប្រធានាធិបតីលោក To Lam បានស្នើថា ប្រទេសចិនបន្តបើកទីផ្សាររបស់ខ្លួន សម្រាប់ផលិតផលកសិកម្ម គុណភាពខ្ពស់ពីវៀតណាម បង្កើតលក្ខខណ្ឌសម្រាប់វៀតណាម ក្នុងការបង្កើតអគ្គកុងស៊ុលប្រចាំទីក្រុង Chongqing និងការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្ម ខ្នាតធំក្នុងប្រទេសចិន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស។
មេដឹកនាំវៀតណាមបានស្វាគមន៍ ចំពោះការចូលរួមរបស់ចិនក្នុង កិច្ចសហប្រតិបត្តិការក្នុងគម្រោង សាងសង់ផ្លូវរថភ្លើងខ្នាតស្តង់ដារ ចំនួនបីតភ្ជាប់ប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងខ្សែរថភ្លើងវៀងច័ន្ទ-វាំងអង្គ និងផ្លូវរថភ្លើងក្នុងទីក្រុងហាណូយ។
អគ្គលេខាធិកា និងជាប្រធានរដ្ឋបានស្នើឱ្យ ប្រទេសចិនជំរុញគម្រោងវិនិយោគធំ គុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបនៅវៀតណាម; ការសាកល្បងច្រកព្រំដែនឆ្លាតវៃ; ដោះស្រាយគម្រោងដែលជាប់គាំងភ្លាមៗ; ជំរុញការស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យ ទូទាត់ជារូបិយប័ណ្ណក្នុងស្រុក និងបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល និងកសិកម្មបច្ចេកវិទ្យាខ្ពស់ ៕
ប្រែសម្រួលៈ ណៃ តុលា