តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយឲ្យដឹងថា នាយកដ្ឋានពន្លត់អគ្គីភ័យនៅទីក្រុងតូក្យូបានឲ្យដឹងថា មនុស្សចំនួន៥៣នាក់នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលសង្ស័យថា ទទួលរងនូវជំងឺគ្រុនក្តៅខ្លាំងពេក រហូតដល់បាត់បង់ស្មារតី ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ គិតត្រឹមម៉ោង៣រសៀល ម៉ោងក្នុងស្រុកកាលពីថ្ងៃចន្ទ ។
នាយកដ្ឋានពន្លត់អគ្គិភ័យបានបញ្ជាក់ថា វ័យរបស់មនុស្សរងគ្រោះមានចាប់ពី ១៣ដល់៩៣ឆ្នាំ ដោយស្ត្រីម្នាក់អាយុ៨០ឆ្នាំ ស្ថិតក្នុងសភាពធ្ងន់ធ្ងរបំផុត ។
នាយកដ្ឋានពន្លត់អគ្គីភ័យបានជំរុញឱ្យ ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានហ្មត់ចត់ ស្របពេលអាកាសធាតុក្តៅខ្លាំង ដូចជា បានណែនាំឲ្យផឹកទឹកញឹកញាប់ និងប្រើប្រាស់ម៉ាស៊ីនត្រជាក់ក្នុងករណីចាំបាច់ ដើម្បីកាត់បន្ថយកម្តៅខ្លាំង ៕