ព័ត៌មានអន្តរជាតិ

ការ​ប្រមូល​សំណល់ ឥន្ធនៈ​នុយក្លេអ៊ែរ​ ហ្វូគូស៊ីម៉ា នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី២២ ខែ​សីហា

Kyodo

តូក្យូ៖ ប្រតិបត្តិករ នៃរោងចក្រ ថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដែលបានបំផ្លាញបានឲ្យដឹងថា ខ្លួនគ្រោងនឹងចាប់ផ្តើម ការសាកល្បង យកមកវិញនូវសំណល់ ដែលមានឥន្ធនៈនុយក្លេអ៊ែរ ដែលរលាយចេញពីម៉ាស៊ីន រ៉េអាក់ទ័រមួយ ក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រ ដែលរងគ្រោះដោយរលាយចំនួនបី នៅថ្ងៃព្រហស្បតិ៍។

ក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. បានឲ្យដឹងថា ខ្លួនមានគោលបំណង ដើម្បីទាញយក កំទេចកំទីពីរបីក្រាម ពីអង្គភាពលេខ២ នៅក្នុងការប៉ុនប៉ង លើកដំបូងរបស់ខ្លួន ជាមួយនឹងផែនការ ដើម្បីពង្រីកដំណើរ ការបន្តិចម្តងៗ ទៅកាន់អង្គភាពលេខ ៣ ដែលការដកយកចេញជាទ្រង់ទ្រាយធំ ត្រូវបានគេរំពឹងទុក នៅដើមទសវត្សរ៍ឆ្នាំ២០៣០ ។

ការប្រមូលសំណល់វិទ្យុសកម្ម ត្រូវបានចាត់ទុកថា ជាកិច្ចការដ៏លំបាកបំផុតមួយ ក្នុងការរុះរើរោងចក្រ Fukushima Daiichi ដែលម៉ាស៊ីនរ៉េអាក់ទ័រ ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីបាត់បង់មុខងារ ត្រជាក់បន្ទាប់ពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីឆ្នាំ២០១១ នៅភាគឦសានប្រទេសជប៉ុន។

របៀបយកសំណល់ប្រមាណ ៨៨០តោនចេញពីម៉ាស៊ីនរ៉េអាក់ទ័រលេខ១, លេច២ និង លេខ៣ ដែលបានរងការរលាយ ក៏ដូចជាកន្លែង ដែលត្រូវទុកសំណល់ ដែលបានយកមកវិញ រហូតដល់ការចោល នៅតែមិនទាន់ច្បាស់នៅឡើយ។

ក្រុមហ៊ុន TEPCO គ្រោងនឹងទាញយកសំណល់ទី រហូតដល់ ៣ ក្រាមដោយប្រើឧបករណ៍កែវពង្រីក ឧបករណ៍នេះអាចលាតសន្ធឹងដល់ទៅ ២២ ម៉ែត្រ និងចូលទៅកាន់សំណល់ តាមរយៈចំណុចជ្រៀត ចូលទៅក្នុងនាវាផ្ទុកដំបូង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top