ព័ត៌មានអន្តរជាតិ

ក្រុមហេសបូឡា បាញ់ស្រោចដោយ គ្រាប់រ៉ុក្កែត ៧៥គ្រាប់ ប្រឆាំងនឹងគោលដៅ អ៊ីស្រាអែល តាមព្រំដែន

AFP

យេរ៉ូសាឡឹម៖ ក្រុមហេសបូឡា បានបាញ់រ៉ុក្កែតចំនួន ៧៥គ្រាប់ពីប្រទេសលីបង់ ចូលទៅក្នុងភាគខាងជើង នៃប្រទេសអ៊ីស្រាអែល និងតំបន់ Golan Heights ដែលអ៊ីស្រាអែល កាន់កាប់ដោយ អ៊ីស្រាអែល កាលពីព្រឹកថ្ងៃអង្គារ ដោយបានបង្កឱ្យមានអគ្គីភ័យ និងជំរុញឱ្យអាជ្ញាធរ ណែនាំអ្នកស្រុករាប់ម៉ឺននាក់ ឱ្យនៅក្នុងផ្ទះ ដើម្បីសុវត្ថិភាព ។

យោធា​អ៊ីស្រាអែល​បាន​ឲ្យដឹងថា គ្រាប់​រ៉ុក្កែត​បាន​កំណត់​គោលដៅ ​លើ​តំបន់​ខាង​លើ និង​តំបន់ Golan Heights ដោយថា “គ្រាប់ផ្លោងមួយចំនួនត្រូវបានស្ទាក់ចាប់ ខណៈដែលគ្រាប់ ដែលនៅសល់បានធ្លាក់នៅទីវាល ដោយបន្ថែមថា មិនមានអ្នករងរបួសត្រូវ បានរាយការណ៍នោះទេ ។

នៅក្នុងការសងសឹក កងកម្លាំងអាកាសអ៊ីស្រាអែល បានធ្វើការ វាយប្រហារតាមអាកាស ដែលយោធាបានឲ្យដឹងថា សំដៅទៅលើគ្រាប់ផ្លោងមួយគ្រាប់ ដែលប្រើក្នុងការវាយប្រហារ ។

សេវាកម្មពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ របស់អ៊ីស្រាអែល ត្រូវបានបញ្ជូនទៅពន្លត់ភ្លើង នៅទីតាំងជាច្រើន នៅភាគខាងជើងប្រទេស។  អាជ្ញាធរ​មូលដ្ឋាន​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ នៅ​ជិត​កន្លែង​ស្នាក់នៅ ចៀសវាង​ការ​បើកបរ និង​ចៀស វាង​ការ​ជួបជុំ និង​សកម្មភាព​ក្រៅ​ផ្ទះ ដោយការប្រុងប្រយ័ត្នទាំងនេះ ត្រូវបានចេញដោយមាន ការសម្របសម្រួលជាមួយយោធា។

ការបាញ់គ្រាប់រ៉ុក្កែតនេះ បានធ្វើឡើង បន្ទាប់ពីការវាយប្រហារ តាមអាកាសរបស់ អ៊ីស្រាអែលកាលពីល្ងាចថ្ងៃចន្ទ ដែលបានកំណត់គោលដៅ កន្លែងផ្ទុកអាវុធ របស់ក្រុមហេសបូឡា នៅក្នុងជ្រលងភ្នំ Bekaa របស់ប្រទេសលីបង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមហេសបូឡា ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top