ព័ត៌មានអន្តរជាតិ

មេទ័ពជើងទឹកឥណ្ឌា និងរុស្ស៊ី ជួបពិភាក្សាគ្នាដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី លោក Aleksandr Moiseev បានជួបជាមួយសមភាគីឥណ្ឌា ឧត្តមនាវីឯក Dinesh K Tripathi និងមន្ត្រីយោធាផ្សេងទៀត ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង New Delhi ខណៈដែលប្រទេសទាំងពីរស្វែងរក វិធីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងដែនសមុទ្ររវាងគ្នា។

ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​សប្តាហ៍ ​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​មូស្គូ​ ដើម្បី​ជួប​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។

ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក Modi ភាគី​ទាំង​ពីរ​បាន​យល់​ព្រម​ពង្រីក ទំនាក់​ទំនង​រួម​ទាំង​វិស័យ​យោធា។ លោក Modi គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ និងអ៊ុយក្រែននៅចុងសប្តាហ៍នេះផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

កាសែតក្នុងស្រុក The Times of India បានកត់សម្គាល់កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីថា ការពិភាក្សារវាងឧត្តមនាវីឯក Moiseev និងឧត្តមសេនីយ Anil Chauhan បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តទៅវិញទៅមក ក្នុងការពង្រឹងសន្តិសុខដែនសមុទ្រ ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងជំរុញភាពជាដៃគូការពារជាតិ ឱ្យកាន់តែរឹងមាំរវាង ប្រទេសទាំងពីរហើយកិច្ចប្រជុំនេះ ក៏មានគោលបំណង ស្វែងរកមធ្យោបាយសម្រាប់ កិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top