ព័ត៌មានអន្តរជាតិ

Update៖ ក្រុមហេបូឡា បាញ់គ្រាប់រ៉ុក្កែតចំនួន ៧៥គ្រាប់ ពីប្រទេសលីបង់ចូលក្នុងទឹកដី ភាគខាងជើង អ៊ីស្រាអ៊ែល

AFP

យេរ៉ូសាឡឹម៖ ក្រុមហេសបូឡាបានបាញ់រ៉ុក្កែតចំនួន ៧៥គ្រាប់ ពីប្រទេសលីបង់ចូលទៅក្នុង ភាគខាងជើងនៃប្រទេសអ៊ីស្រាអ៊ែល និងតំបន់ Golan Heights ដែលអ៊ីស្រាអ៊ែលគ្រប់គ្រង កាលពីព្រឹកថ្ងៃអង្គារ ដោយបានបង្កឱ្យមានអគ្គីភ័យ និងជំរុញឱ្យអាជ្ញាធរណែនាំដល់អ្នកស្រុក រាប់ម៉ឺននាក់ឱ្យសម្ងំនៅតែក្នុងផ្ទះ ។

យោធាអ៊ីស្រាអ៊ែល បានឲ្យដឹងថា គ្រាប់រ៉ុក្កែតបានកំណត់គោលដៅលើតំបន់កាលីឡេ ខាងលើ និងតំបន់ Golan Heights ។ យោធាបានបញ្ជាក់ថា “គ្រាប់ផ្លោងមួយចំនួនត្រូវបានស្ទាក់ចាប់ ខណៈដែលគ្រាប់ដែលនៅសល់ បានធ្លាក់នៅក្នុងតំបន់វាល” ដោយបន្ថែមថា មិនមានអ្នករងរបួសត្រូវបានរាយការណ៍មកនោះទេ ។

នៅក្នុងការសងសឹកនេះដែរ កងកម្លាំងអាកាសអ៊ីស្រាអ៊ែល បានធ្វើការវាយប្រហារតាមផ្លូវអាកាស ដែលយោធាបានបញ្ជាក់ថា សំដៅលើគ្រាប់ផ្លោងមួយគ្រាប់ ដែលប្រើក្នុងការវាយប្រហារ ។

ក្រុមសេវាពន្លត់អគ្គីភ័យ និងជួយសង្គ្រោះរបស់អ៊ីស្រាអ៊ែល ត្រូវបានបញ្ជូនទៅពន្លត់ភ្លើង នៅទីតាំងជាច្រើននៅភាគខាងជើង ។ អាជ្ញាធរមូលដ្ឋានបានជំរុញឲ្យប្រជាពលរដ្ឋ នៅជិតកន្លែងស្នាក់នៅ ចៀសវាងការបើកបរ និងចៀសវាងការជួបជុំគ្នា និងសកម្មភាពនៅក្រៅផ្ទះ ។ ការប្រុងប្រយ័ត្នទាំងនេះត្រូវបានចេញ ដោយមានការសម្របសម្រួលជាមួយយោធា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top