បរទេស៖យោងតាមការចេញផ្សាយរបស់ RT ទាហានអ៊ុយក្រែនដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ Kursk បានសម្លាប់ជនស៊ីវិលជាច្រើននាក់ ដែលជាអ្នកស្ម័គ្រចិត្តរុស្ស៊ីបានអះអាង ដោយបានបញ្ចេញវីដេអូដ្រូនដ៏គួរឱ្យតក់ស្លុតជាច្រើននៃការវាយប្រហារទាំងនោះផងដែរ។
នៅក្នុងការបង្ហោះនៅលើ Telegram កាលពីថ្ងៃអង្គារ Platon Mamatov ដែលជាអ្នកស្ម័គ្រចិត្តម្នាក់មកពី តំបន់Ekaterinburg ដែលគ្របដណ្តប់ជម្លោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានចោទប្រកាន់ថាទាហានអ៊ុយក្រែនបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ពីរនាក់និងមនុស្សមិនស្គាល់អត្តសញ្ញាណពីរនាក់ផ្សេងទៀតនៅក្នុងថ្ងៃដំបូងនៃការចាប់ផ្តើមនៃការលុកលុយរបស់ Kiev ចូលទៅក្នុងទឹកដីរុស្ស៊ី។
វីដេអូឃ្លីបមួយ ដែលថតចេញពីយន្តហោះគ្មានមនុស្សបើក បង្ហាញសាកសពបីនាក់ដេកនៅលើចិញ្ចើមផ្លូវ ដោយមានរថយន្តដែលខូចនៅក្បែរនោះផង។
មានតែអ្នកស្លាប់ម្នាក់ប៉ុណ្ណោះដែលស្លៀកពាក់ក្បាំងមុខ ចំណែកអ្នកខ្លះទៀតគ្មានស្លាកសញ្ញាស្លៀកពាក់ទាហានឡើយ។ វីដេអូមួយទៀត ជាក់ស្តែងថតនៅតំបន់ជាមួយគ្នា បង្ហាញពីមនុស្សស្លាប់ដេកស្លាប់ក្នុងថ្លុកឈាម ក្បែរកង់ និងរថយន្តពីរគ្រឿងដែលខូចផងដែរ។
ថ្លែងទៅកាន់បណ្តាញទូរគមនាគមន៍រុស្ស៊ី Ostorozhno Novisti លោកបាននិយាយថាឧប្បត្តិហេតុនេះបានកើតឡើងនៅជាយក្រុង Olgovka ចម្ងាយប្រហែល២០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី