ព័ត៌មានអន្តរជាតិ

គណបក្សកាន់អំណាច ជប៉ុន និងតៃវ៉ាន់ ព្រមគ្នាប្រឆាំងនឹងវិធានការ ឯកតោភាគី និងបង្ខិតបង្ខំរបស់ចិន

តូក្យូ៖ សមាជិកសភាគណបក្សកាន់អំណាចមកពីប្រទេសជប៉ុន និងតៃវ៉ាន់ បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធថា ពួកគេរួបរួមគ្នាក្នុងការប្រឆាំងរបស់ពួកគេចំពោះការប៉ុនប៉ងឯកតោភាគីក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នតាមរយៈការបង្ខំ ឬការបង្ខិតបង្ខំ ដោយលើកឡើងពីអាកប្បកិរិយាអះអាងរបស់ប្រទេសចិន ខណៈដែលពួកគេបានពិភាក្សាអំពីបញ្ហាសន្តិសុខ និងការទូត។

សមាជិកសភាមកពីគណបក្សប្រជាធិប តេយ្យសេរីរបស់ជប៉ុន និងគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ តៃវ៉ាន់បានចែករំលែកទស្សនៈថា ភាពអាសន្ននៅតៃវ៉ាន់នឹងប៉ះពាល់ដល់ប្រទេសជប៉ុន និងផ្ទុយមកវិញ នេះបើយោងតាមលោក Hisayuki Fujii សមាជិក LDP ដែលបានចូលរួមកិច្ចប្រជុំនៅទីស្នាក់ការ កណ្តាលរបស់គណបក្សនៅទីក្រុងតូក្យូ។

ជប៉ុន និង​តៃវ៉ាន់​ចែករំលែក​ក្តីបារម្ភ​អំពី​ចលនា​ឈ្លានពាន​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងកើត និង​ច្រក​សមុទ្រ​តៃវ៉ាន់​នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

កិច្ចសន្ទនាដែលមានការចូលរួមពីសមាជិកបក្សកាន់អំណាច ដែលទទួលខុសត្រូវលើកិច្ចការបរទេស និងការទូត ត្រូវបានធ្វើឡើងជាលើកដំបូងចាប់តាំងពីប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te ឡើងសោយរាជ្យជំនួសលោកស្រី Tsai Ing-wen ដែលអ្នកទាំងពីរមកពី DPP កាលពីខែឧសភា។

នៅក្នុងកិច្ចប្រជុំនេះ ពួកគេបានផ្លាស់ប្តូរទស្សនៈ ស្តីពី “សង្គ្រាមព័ត៌មាន” ដែលរួមមានព័ត៌មាន មិនពិតដែលសំដៅ លើកោះតៃវ៉ាន់ និងការឆ្លើយតប ដែលអាចធ្វើទៅ បានរបស់សហរដ្ឋអាមេរិក ក្នុងករណីមានឧប្បត្តិហេតុនៅតៃវ៉ាន់។ 

ប្រែសម្រួល ឈូក បូរ៉ា

To Top