ព័ត៌មានអន្តរជាតិ

ស្លាប់មនុស្សតិចបំផុត១០នាក់ នៅក្នុងពេលកើតមាន គ្រោះទឹកជំនន់ភ្លាមៗ នៅអាហ្វហ្គានីស្ថាន

Xinhua

កាប៊ុល ៖ មន្ត្រីមួយរូបបម្រើការនៅអាជ្ញាធរ គ្រោះមហន្តរាយជាតិ របស់ប្រទេសអាហ្វហ្គានីស្ថានបានឲ្យដឹងកាលពីយប់ថ្ងៃពុធថា មានមនុស្ស ចំនួន១០នាក់បានស្លាប់ ដោយសារគ្រោះទឹកជំនន់កើតឡើងភ្លាមៗ នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន
លោក Mullah Janan Saeq អ្នកនាំពាក្យ របស់អាជ្ញាធរខាងលើបានឲ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗមកនេះ មានមនុស្សចំនួន ១០នាក់បានបាត់បង់ជីវិត និង៨នាក់ផ្សេងទៀត បានរងរបួសដោយសារគ្រោះទឹកជំនន់ កើតឡើងភ្លាមៗដោយបានកើតឡើងនៅទូទាំងប្រទេស ។

លោក Saeq មានលើកឡើងថា ឧបទ្ទវហេតុគ្រោះធម្មជាតិមួយនេះក៏បានបំផ្លាញផ្ទះទាំងស្រុងរបស់ប្រជាពលរដ្ឋអស់ចំនួន១០០ខ្នង និងបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ ដល់ដីស្រែចម្ការផងដែរ ។

លោក Saeq បានលើកឡើងទៀតថា លោកប្រធានស្តីទី អាជ្ញាធរខាងលើ បានបញ្ជាឱ្យមន្ត្រីខេត្តទាំងអស់ ចាត់វិធានការជាបន្ទាន់ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារគ្រោះទឹកជំនន់ ។

ឧបទ្ទវហេតុ ដែលបណ្តាលមក ពីភ្លៀងចុះនេះបានសម្លាប់មនុស្ស ប្រហែល៤០០នាក់ និងរាប់រយនាក់ផ្សេងទៀត បានរងរបួស ព្រមទាំងបានធ្វើឱ្យ ខូចខាតទ្រព្យ សម្បត្តិយ៉ាងច្រើននៅក្នុងផ្នែកផ្សេងៗនៃប្រទេសដែលរងគ្រោះដោយសង្រ្គាមគិតចាប់តាំងពីខែឧសភាមកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top