បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Iltalehti បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា អង្គការណាតូគ្រោងនឹង ដាក់ពង្រាយកងពលតូចរថពាសដែកមួយ នៅក្នុងប្រទេសហ្វាំងឡង់ ដើម្បីធ្វើជាការរារាំងប្រឆាំង នឹងប្រទេសរុស្ស៊ី ដោយដកស្រង់ប្រភពនៅក្នុងប្លុកយោធា ដឹកនាំដោយសហរដ្ឋអាមេរិក និងរដ្ឋាភិបាលនៅទីក្រុង Helsinki ។
អង្គភាពដែលអាចមានទាហានពី៤.០០០ទៅ៥.០០០នាក់នឹងត្រូវឈរជើងនៅ Mikkeli ភាគអាគ្នេយ៍ប្រទេសហ្វាំងឡង់។តំបន់Mikkeli ជាទិតាំងមានប្រជាជនចំនួន ៥១,០០០នាក់ដែល មានចម្ងាយត្រឹមតែ ៨៧ម៉ាយ ឬ១៤០គីឡូម៉ែត្រ ពីព្រំដែនជាមួយប្រទេសរុស្ស៊ី។
យោងតាមប្រភពរបស់កាសែតដដែលនេះបានឲ្យដឹងទៀតថា កងពលតូចនេះនឹងមានទាហានណាតូមកពីប្រទេសជិតខាងស៊ុយអែត និងន័រវែសផងដែរ។
យោងតាមអត្ថបទបានឱ្យដឹងថារដ្ឋាភិបាលហ្វាំងឡង់បានសម្រេចចិត្តលើតម្រូវការក្នុងការពង្រាយទាហានណាតូពីប្រទេសផ្សេងទៀតដើម្បី ពង្រឹងសមត្ថភាពការការពារនិងទប់ស្កាត់ ប្រឆាំងនឹងប្រទេសរុស្ស៊ី។
តាមរយៈសេចក្តីរាយការណ៍ Iltalehti រាយការណ៍ថា ការសម្រេចចិត្តបង្កើតទីបញ្ជាការ យោធាណាតូនៅ Mikkeli នឹងត្រូវប្រកាសជាសាធារណៈ នៅសប្តាហ៍ខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី