ថ្ងៃទី ២០ ខែសីហា គណៈកម្មាធិការសហភាពអឺរ៉ុប បានចេញផ្សាយ សេចក្តីត្រៀមប្រកាស អំពីការកាត់ក្តីចុងក្រោយ ស្តីពីការស៊ើបអង្កេត ចំពោះករណីប្រឆាំងឧបត្ថម្ភកធន នៃរថយន្តដើរដោយថាមពលអគ្គិសនី របស់ប្រទេសចិន ហើយគ្រោងនឹងយកពន្ធប្រឆាំង ឧបត្ថម្ភកធនពី ១៧ភាគរយ ដល់៣៦.៣ភាគរយ ចំពោះសហគ្រាសចិន ដែលបាននាំចេញ ផលិតផលទៅអឺរ៉ុប ។ ករណីនេះបានផ្តួចផ្តើមឡើង ដោយលោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការ សហភាពអឺរ៉ុប ខណៈពេលថ្លែង “របាយការណ៍ការងារ សហភាពអឺរ៉ុប”កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណងស្វែងរកលំហ សម្រាប់ឱ្យឧស្សាហកម្មរថយន្តដើ រដោយអគ្គិសនី របស់សហភាពអឺរ៉ុប ធ្វើបរិវត្តកម្មបៃតង និងធ្វើការអភិវឌ្ឍ ។ សហគមន៍អន្តរជាតិបានយកចិត្តទុកដាក់ខ្ពស់ចំពោះរឿងនេះ រដ្ឋសមាជិកសហភាពអឺរ៉ុបជាច្រើន អង្គការនិងសហគ្រាសឧស្សាហកម្មរថយន្ត ធនាគារគំនិត និងបញ្ញវន្តជាច្រើនបាននាំគ្នាបង្ហាញពីអាកប្បកិរិយា ដោយបានលើកឡើងថា ករណី“ប្រឆាំងឧបត្ថម្ភកធន” លើកនេះ គឺសហភាពអឺរ៉ុបអនុវត្តការគាំពារនិយម ជ្រកក្រោមស្លាក “សមភាពពាណិជ្ជកម្ម ” ការជំរុញការអភិវឌ្ឍ ឧស្សាហកម្មរថយន្តអគ្គិសនី របស់សហភាពអឺរ៉ុប មិនត្រូវខ្លាចការប្រកួត ប្រជែងនោះឡើយ ។
តាមពិតទៅ នៅពីក្រោយនៃទង្វើនេះ គោលបំណង របស់សហភាព អឺរ៉ុបគឺចង់ ក្តាប់សិទ្ធិម្ចាស់ការក្នុង ការឆ្លើយតបនឹង បម្រែបម្រួលអាកាសធាតុជុំថ្មី និងការប្រកួតប្រជែងសកល ដើម្បីសម្រេចបាននូវការ ធ្វើបរិវត្តកម្មបៃតង ។ ខណៈសហភាពះអឺរ៉ុប បានរិះគន់យ៉ាងខ្លាំងក្លា ចំពោះអាមេរិកដែលបានអនុវត្ត «ច្បាប់កាត់បន្ថយអតិផរណា» និងផ្តល់ឧបត្ថម្ភកធន តែសហភាពអឺរ៉ុប ក៏បានបន្ថែមឧបត្ថម្ភកធនដល់ “ផលិតផលថ្មីទាំងបី ”របស់ខ្លួនផង ។ ជាពិសេស បន្ទាប់ពីគណៈកម្មាធិការ សហភាពអឺរ៉ុបចេញផ្សាយ «គោលនយោបាយថ្មី អំពីការអភិវឌ្ឍ បៃតងរបស់អឺរ៉ុប» កាលពីឆ្នាំ២០១៩ អឺរ៉ុបបានចាប់ផ្តើមផ្តោតសំខាន់ ទៅលើការធ្វើបរិវត្តកម្មបៃតងផ្នែកថាមពល ហើយខិតខំប្រឹងប្រែងជំរុញ ការអភិវឌ្ឍឧស្សាហកម្មថ្មី ដូចជា“ផលិតផលថ្មីទាំងបី ”ជាដើម ។តាមពិតទៅ គោលបំណងរបស់សហភាព អឺរ៉ុបដែលចង់ពន្លឿន ការអភិវឌ្ឍឧស្សាហកម្មថាមពលថ្មី ដូចជា“ផលិតផលថ្មីទាំងបី ”ជាដើម មិនត្រឹមតែដើម្បីសម្រេច បាននូវគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពរបស់អង្គការសហប្រជាជាតិនោះទេ គឺឆ្លៀតឱកាសនេះ លើកកម្ពស់កម្លាំងប្រកួត ប្រជែងសកល នៃវិស័យឧស្សាហកម្មរបស់សហភាពអឺរ៉ុប ដើម្បីស្វែងរកឋានៈឈានមុខ លើពិភពលោក ព្រមទាំងអនុវត្តគោលនយោបាយ ផ្តល់ឧបត្ថម្ភកធន ដល់មុខរបរយ៉ាងច្រើនសន្ធឹកផងដែរ ៕