ព័ត៌មានអន្តរជាតិ

បទវិភាគ៖សហភាពអឺរ៉ុប គួរបញ្ឈប់ទង្វើគាបសង្កត់ លើឧស្សាហកម្មរថយន្តដើរ ដោយថាមពលអគ្គិសនី របស់ប្រទេសចិន បើពុំនោះសោត នឹងក្លាយជាចង់ ចំណេញបែរជាដាច់ចំណង

ថ្ងៃទី២០ខែសីហា តាមម៉ោងក្នុងតំបន់ គណៈកម្មាធិការសហភាពអឺរ៉ុប បានចេញផ្សាយការត្រៀមប្រកាស ពីព័ត៌មានអំពី ការកាត់ក្តីចុងក្រោយ ស្តីពីការស៊ើបអង្កេតចំពោះករណីប្រឆាំង ឧបត្ថម្ភកធន នៃរថយន្តដើរ ដោយថាមពល អគ្គិសនីរបស់ប្រទេសចិន ហើយស្នើឱ្យយកពន្ធប្រឆាំង ឧបត្ថម្ភកធនពី ១៧ភាគរយ ដល់៣៦.៣ភាគរយ ក្នុងរយៈពេល៥ ឆ្នាំលើរថយន្ត ដើរដោយថាមពលអគ្គិសនីរបស់ចិន និងសហភាពអឺរ៉ុប ដែលផលិតនៅប្រទេសចិន ។ ប្រសិនបើទង្វើការពារនិយមផ្នែកពាណិជ្ជកម្ម នេះត្រូវបានអនុវត្ត នោះវាមិនត្រឹមតែនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ង រដល់ផលប្រយោជន៍នៃ ឧស្សាហកម្ម រថយន្តចិនតែប៉ុណ្ណោះ ថែមទាំងក៏នឹងបំផ្លាញដល់ កិច្ចសហប្រតិបត្តិការផ្នែក ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ពាក់ព័ន្ធរវាងចិននិងអឺរ៉ុបទៀតផងដែលបណ្តាលឱ្យអឺរ៉ុបទទួលរងនូវផលវិបាកដ៏អាក្រក់វិញ ។

មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា បើប្រៀបធៀបនឹងលទ្ធផល នៃការកាត់ក្តីជាជំហានដំបូង ដែលបានប្រកាស នៅខែកក្កដា លើកនេះ ភាគីអឺរ៉ុបបានកាត់បន្ថយក្នុងកម្រិត តិចតូចនូវអត្រាពន្ធ ចំពោះសហគ្រាសរថយន្តចិនមួយចំនួន។ សហភាពអឺរ៉ុបហាក់ដូចជាបានយោគយល់ និងបន្ធូរបន្ថយគោលជំហរខ្លះ ប៉ុន្តែវាគ្រាន់តែធ្វើតែសំបកក្រៅនិងមិន បានកែប្រែធាតុពិតរបស់ខ្លួនដែលប្រើសប្រាស់ ក្បួនច្បាប់និងនីតិវិធីរបស់អង្គការពាណិជ្ជកម្មពិភពលោកដោយខុសទំនង ធ្វើឱ្យឧបករណ៍ស៊ើបអង្កេតប្រែ ទៅជាអាវុធនិងបំផ្លាញដល់ការប្រកួតប្រជែង ដោយយុត្តិធម៌ដោយជ្រកក្រោមស្លាក “ប្រកួតប្រជែងដោយយុត្តិធម៌” ។

មិនថា អ្នកនយោបាយអឺរ៉ុប មួយចំនួន ធ្វើការគាបសង្កត់ ឧស្សាហកម្មរថយន្តដើរ ដោយថាមពលអគ្គិសនីចិន ក្នុងបំណងអ្វីក៏ដោយ ក៏ប៉ុន្តែមានចំណុចមួយគឺ ច្បាស់លាស់ ពោលគឺទង្វើរបស់ពួកគេ គឺបំផ្លាញផលប្រយោជន៍ ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ហើយរងការរិះគន់យ៉ាងទូលំទូលាយ ពីអ្នកនយោបាយនិងឥស្សរជន មកពីមជ្ឈដ្ឋានពាណិជ្ជកម្មអឺរ៉ុប ។ ថ្នាក់ដឹកនាំដូចជាលោក Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ជាដើម បានប្រឆាំងជាសាធារណៈ ចំពោះការ ដាក់កំហិតលើពាណិជ្ជកម្មរថយន្ត ហើយបានអំពាវនាវឱ្យរក្សា ភាពយុត្តិធម៌និងសេរីភាពខាងពាណិជ្ជកម្ម។ប្រព័ន្ធផ្សព្វផ្សាយដូចជាកាសែត《The Times》របស់អង់គ្លេសបានចុះផ្សាយអត្ថបទ ដោយលើកឡើងថា សហភាពអឺរ៉ុបទាមទារឱ្យអ្នកប្រើ ប្រាស់ប្តូរទៅប្រើប្រាស់ រថយន្តដើរដោយ ថាមពលអគ្គិសនីផង ហើយប៉ុនប៉ងរារាំងការផ្គត់ផ្គង់ រថយន្តដើរដោយ ថាមពលអគ្គិសនី ដែលមានគុណភាពខ្ពស់និ ងតម្លៃថោកផង ទង្វើនេះពិតជាគួរឱ្យអស់សំណើចណាស់ ។

ធាតុពិតនៃកិច្ចសហប្រតិបត្តិការចិន-សហភាពអឺរ៉ុបគឺបម្រើផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ។ ជានិច្ចកាល ភាគីចិនតែងតែប្រកាន់ខ្ជាប់នូវភាព ស្មោះត្រង់ធំបំផុត ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម ឱ្យបានសមស្របជាមួយសហភាព អឺរ៉ុបតាមរយៈកិច្ចសន្ទនានិងការពិគ្រោះយោបល់។ប៉ុន្តែនេះមិនមែនមានន័យថា ភាគីចិននឹងឱបដៃឈរមើលផលប្រយោជន៍ របស់ខ្លួនរងការខូចខាត ហើយក្លាយជា”គ្រឿងបូជា” នៃទង្វើការពារនិយម ខាងពាណិជ្ជកម្មនោះទេ ។ នៅថ្ងៃទី៩ខែសីហា ប្រទេសចិនបានដាក់ វិធានការប្រឆាំង ឧបត្ថម្ភកធនជាបណ្តោះអាសន្ន មកលើរថយន្តដើរដោយថាមពលអគ្គិសនី របស់សហភាពអឺរ៉ុបប្តឹង ទៅយន្តការដោះស្រាយវិវាទ របស់អង្គការពាណិជ្ជកម្មពិភពលោក ។ នេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់ លាស់ទៅកាន់មជ្ឈដ្ឋានខាងក្រៅថា ភាគីចិននឹងចាត់វិធានការ ដ៏ចាំបាច់ទាំងអស់ ដើម្បីគាំពារយ៉ាងមុតមាំនូវសិទ្ធិនិង ផលប្រយោជន៍ស្របច្បាប់ របស់សហគ្រាសចិន។

យោងតាមរបៀបវារៈរបស់ភាគីអឺរ៉ុប បន្ទាប់ពីបញ្ចប់ការបង្ហើបការ កាត់ក្តីចុងក្រោយនិងស្នើសុំមតិយោបល់ គណៈកម្មាធិការ សហភាពអឺរ៉ុប នឹងដាក់សេចក្តី សម្រេចចិត្ត ចុងក្រោយ ជូនបណ្តារដ្ឋសមាជិកនានា ហើយនឹងធ្វើការ កាត់ក្តីចុង ក្រោយមុននឹងថ្ងៃទី៤ខែវិច្ឆិកា ។ ស្របពេលដែល”រយៈពេល សង្កេតការណ៍”ចុងក្រោយ ជិតចូលមកដល់ ភាគីអឺរ៉ុបត្រូវស្តាប់សំឡេងផ្ទៃក្នុង យ៉ាងយកចិត្តទុកដាក់ ថ្លឹងថ្លែងពីផលល្អនិងផលអាក្រក់ ហើយពន្លឿនការ ពិគ្រោះពិភាក្សា ជាមួយប្រទេសចិន អំពីដំណោះស្រាយដែលសមស្រប ដើម្បីជៀសវាងកុំឱ្យវិវាទ ពាណិជ្ជកម្មឡើងកម្តៅ និងជៀសវាង កុំឱ្យប៉ះពាល់ ដល់ទំនុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាង ចិននិងអឺរ៉ុប។ បើពុំនោះសោត ភាគីអឺរ៉ុបនឹងក្លាយជាចង់ចំណេញបែរ ជាដាច់ចំណងជាក់ជាមិនខាន៕

To Top