ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីត អំពាវនាវឱ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា

AFP

បាកដាដ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia’ al-Sudani និងរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតលោក Faisal bin Farhan Al Saud បានពិភាក្សាគ្នាកាលពីថ្ងៃព្រហស្បតិ៍ អំពីការអភិវឌ្ឍន៍ក្នុងតំបន់ និងបានជំរុញរួមគ្នានូវបទឈប់បាញ់ នៅតំបន់ហ្គាហ្សា។

ភាគីទាំងពីរបានពិនិត្យមើលការ វិវឌ្ឍន៍សំខាន់ៗនៅមជ្ឈិមបូព៌ា រួមទាំងការឈ្លានពាន ដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប និងបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការសម្របសម្រួលនៃសកម្មភាពអារ៉ាប់ និងអន្តរជាតិ ដើម្បីបញ្ឈប់ការឈ្លានពាន។

សេចក្តីថ្លែងការណ៍បានឲ្យដឆងថា លោក Al-Sudani បានជំរុញសហគមន៍អន្តរជាតិឱ្យដើរតួនាទី របស់ខ្លួនយ៉ាងពេញលេញក្នុងការទប់ស្កាត់ “អំពើប្រល័យពូជសាសន៍” ដែលកំពុងកើតមានលើប្រជាជន ប៉ាឡេស្ទីនអស់រយៈពេលជាង ១០ខែកន្លងមកនេះ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ភាគីទាំងពីរក៏បានពិភាក្សាអំពីទស្សនវិស័យ សម្រាប់ការអភិវឌ្ឍន៍បន្ថែមទៀតលើវិស័យផ្សេងៗ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយ និងសេដ្ឋកិច្ច និងការធ្វើឱ្យសកម្មនៃ ក្រុមប្រឹក្សាសម្របសម្រួលអ៊ីរ៉ាក់-អារ៉ាប៊ីសាអូឌីត ដើម្បីសម្រេចបាននូវផលប្រយោជន៍ និងផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top