ដាកា៖ ក្រសួងកិច្ចការផ្ទៃក្នុងបង់ក្លាដែស កាលពីថ្ងៃព្រហស្បតិ៍បានចេញសេចក្តីជូនដំណឹង មួយទៅកាន់អតីតនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា រួមជាមួយនឹងទីប្រឹក្សា អតីតសមាជិកគណៈរដ្ឋមន្ត្រី និងសមាជិកទាំងអស់នៃសភាជាតិ ដែលត្រូវបានរំលាយថ្មីៗនេះ ឱ្យប្រគល់លិខិតឆ្លងដែនការទូតរបស់ពួកគេមកវិញ។
ការណែនាំក៏អនុវត្ត ចំពោះសមាជិកគ្រួសាររបស់ពួកគេផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក Faisal Hasan មន្ត្រីព័ត៌មានជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បង្ហាញពីនីតិវិធីនៃការចេញលិខិតឆ្លងដែនទូទៅ នៅពេលលិខិតឆ្លងដែនការទូតត្រូវបានដកហូត។
នៅក្នុងនោះដែរ សេចក្តីណែនាំមិនបញ្ជាក់ពី សកម្មភាពផ្លូវច្បាប់ដែលនឹងត្រូវធ្វើឡើង ប្រសិនបើនរណាម្នាក់បរាជ័យ ក្នុងការប្រគល់លិខិតឆ្លងដែនការទូតរបស់ពួកគេ ៕
