ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី លុបចោលការផ្តល់សច្ចាប័នលើច្បាប់បោះឆ្នោត ដ៏ចម្រូងចម្រាសចំពេលបាតុកររាប់ពាន់នាក់ តវ៉ាខាងមុខសភា

បរទេស៖ អនុប្រធានសភាឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សមាជិកសភាឥណ្ឌូនេស៊ី បានលុបចោលផែនការផ្តល់សច្ចាប័នលើការកែប្រែ ដ៏ចម្រូងចម្រាសចំពោះច្បាប់បោះឆ្នោតរបស់ប្រទេសនេះ បន្ទាប់ពីអ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅមុខអគារសភា។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រសិនបើត្រូវបានអនុវត្ត នោះការផ្លាស់ប្តូរអាចនឹងមានការពង្រឹងបន្ថែមទៀតនូវឥទ្ធិពលនយោបាយរបស់លោកប្រធានាធិបតី Joko Widodo ដែលកំពុងកាន់អំណាច។

សភាបានជួបប្រជុំគ្នាក្នុងសម័យប្រជុំបន្ទាន់មួយ ដើម្បីលុបចោលសេចក្តីសម្រេចមួយដែលធ្វើឡើងដោយតុលាការធម្មនុញ្ញរបស់ប្រទេសឥណ្ឌូនេស៊ី ស្តីពីនីតិវិធីនៃការបោះឆ្នោត ខណៈពេលដែលការកែប្រែមួយទៀត។ ប៉ុន្តែសភាបានលុបចោលការផ្តល់សច្ចាប័នបន្ទាប់ពីបរាជ័យក្នុងការសម្រេចបានកូរ៉ុមចំពេលមានការតវ៉ានៅខាងក្រៅអគារសភា។

អនុប្រធានសភា លោក Sufmi Dasco Ahmad បានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុងហ្សាកាតាថា “វាត្រូវបានគេបញ្ជាក់ថា ការកែប្រែច្បាប់បោះឆ្នោតថ្នាក់តំបន់មិនអាចអនុវត្តបានទេ។ នេះមានន័យថា ថ្ងៃនេះការកែប្រែច្បាប់បោះឆ្នោតថ្នាក់តំបន់នឹងមិនត្រូវបានអនុវត្តទេ” ។

ប៉ូលិសឥណ្ឌូណេស៊ី បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុកររាប់ពាន់នាក់ ដែលប៉ុនប៉ងសម្រុកចូលអគារសភា បន្ទាប់ពីពួកគេបានរុះរើផ្នែកនៃរបងសភា និងបានគប់ដុំថ្មទៅលើប៉ូលិស។ ក្រុមអ្នកតវ៉ាបានកាន់កាប់ផ្លូវនៅខាងមុខអគារ។ អ្នកខ្លះកាន់បដា និងផ្លាកសញ្ញា ខណៈអ្នកខ្លះទៀតបានដុតភ្លើង និងដុតសំបកកង់។

តុលាការធម្មនុញ្ញរបស់ឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារបានច្រានចោលការប្រឆាំងចំពោះការកំណត់អាយុដែលរារាំងមនុស្សក្រោម ៣០ ឆ្នាំ ពីការឈរឈ្មោះសម្រាប់អភិបាលតំបន់ ដែលនឹងរារាំងកូនប្រុសពៅរបស់លោក Widodo គឺ Kaesang Pangarep អាយុ ២៩ឆ្នាំ ពីការចូលរួមក្នុងការប្រកួតថ្នាក់តំបន់នៅ Central Java ៕

ប្រែសម្រួលៈ ណៃ តុលា

To Top