ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មបន្ថែមទៅលើ ប្រទេសរុស្សី

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលអាមេរិកបានប្រកាសដាក់ទណ្ឌកម្មបុគ្គល និងក្រុមហ៊ុនជិត៤០០ នៅក្នុងប្រទេសរុស្ស៊ី និងជុំវិញពិភពលោកបន្ថែមទៀតហើយក្នុងក៏មាន រួមទាំងកូនប្រុសរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Andrey Belousov និងភរិយាផងដែរ។

ក្រសួង​ការបរទេស និង​រតនាគារ​ជាតិអាមេរិកបាន​ប្រកាស​វិធានការ​នេះ​កាលពី​ថ្ងៃ​សុក្រ នៅ​មុន​ថ្ងៃ​ឯករាជ្យ​របស់​អ៊ុយក្រែន ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​បន្ត​របស់​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ក្រុង​គៀវ ក្នុង​ជម្លោះ​ជាមួយ​ក្រុង​ម៉ូស្គូ។ ទណ្ឌកម្ម​ក៏​បាន​ពង្រីក​ដល់​អង្គភាព និង​បុគ្គល​នៅ​អាស៊ី អឺរ៉ុប និង​មជ្ឈិមបូព៌ាផង។

ដោយគោរពតាមការអនុវត្តការដាក់ទណ្ឌកម្មសមាជិកគ្រួសាររបស់មន្ត្រីរុស្ស៊ី សហរដ្ឋអាមេរិកបានដាក់ក្នុងបញ្ជីខ្មៅឈ្មោះ Pavel Belousov និងប្រពន្ធរបស់គាត់ឈ្មោះ Yevgenya ក៏ដូចជាក្រុមហ៊ុនប្រឹក្សាយោបល់ក្នុងភាពជាម្ចាស់របស់ពួកគេ។ ឪពុករបស់ Belousov លោក Andrey បានក្លាយជារដ្ឋមន្ត្រីការពារជាតិរុស្ស៊ីក្នុងខែឧសភា។

យោងតាមការបញ្ជាក់ដោយរតនាគារជាតិគេជឿជាក់ថា មានបណ្តាញផ្សេងគ្នាជាច្រើន ដែលមានបុគ្គល និងអង្គភាពជាង ១០០ នៅទូទាំង ១៦យុត្តាធិការ រួមទាំងប្រទេសចិន ស្វីស តួគី និងអេមីរ៉ាតអារ៉ាប់រួម។ គួរកត់សម្គាល់ថាក្រុមហ៊ុនចំនួន១៨ ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងជាមួយឧស្សាហកម្មយោធារុស្ស៊ីដែរ៕

ប្រែសម្រួល៖ ស៊ុនលី

To Top