បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានអះអាងថា យោធាអាមេរិកកំពុងអស់គ្រាប់កាំភ្លើង ខណៈរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានធ្វើឱ្យឃ្លាំងស្តុកអាវុធរបស់ប្រទេសរីងស្ងួត ដើម្បីផ្តល់អាវុធដល់ប្រទេសអ៊ុយក្រែន និងប្រទេសដទៃទៀត។
ថ្លែងតាមទូរស័ព្ទទៅកាន់លោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែនកាលពីខែមុន លោក Trump បានរំលឹកឡើងវិញនូវការសន្យាដ៏យូរអង្វែងរបស់លោកក្នុងការបញ្ចប់ជម្លោះរវាងទីក្រុងគៀវ និងទីក្រុងមូស្គូយ៉ាងឆាប់រហ័ស ប្រសិនបើជាប់ឆ្នោតក្នុងខែវិច្ឆិកា។
រំលឹកឡើងវិញកាលពីខែមិថុនា អតីតប្រធានាធិបតីអាមេរិកក៏បានបញ្ជាក់យ៉ាងច្បាស់ថាលោកនឹងឈប់ផ្តល់អំណោយរាប់សិបពាន់លានដុល្លារដល់អ៊ុយក្រែនផងដែរប្រសិនបើលោកអាចត្រឡប់មកកាន់សេតវិមាន សាជាថ្មី។
ថ្លែងទៅកាន់អ្នកគាំទ្ររបស់គាត់ រួមជាមួយនឹងការជ្រើសរើសអនុប្រធានរបស់គាត់ ព្រឹទ្ធសមាជិក J.D. Vance នៅទីក្រុង Asheboro រដ្ឋ North Carolina កាលពីថ្ងៃពុធ លោក Trump បានទួញសោកថា៖ ពួកគេបានចេញរបាយការណ៍និយាយអំពីតំបន់ដែលងាយរងគ្រោះទាំងអស់យើង…ខ្សោយនៅទីនេះ យើងពិតខ្សោយនៅទីនោះ។
បន្ថែមពីនេះផងដែរយោងតាមអតីតប្រធានាធិបតីរូបនេះលោកបានអះអាងថា អាវុធ និងគ្រាប់រំសេវជាច្រើនដែលមានតម្លៃដល់ទៅរាប់សិបពាន់លានដុល្លារ ត្រូវបានបរិច្ចាគដោយមិនគិតថ្លៃចេញពីឃ្លាំងរបស់អាមេរិក៕
ប្រែសម្រួល៖ ស៊ុនលី