ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុងទី១០ បានបោកបក់មកលើតំបន់ Kyushu និងតំបន់ Tokai របស់ប្រទេសជប៉ុន

តូក្យូ៖ ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA) បានឲ្យដឹងថា ព្យុះទីហ្វុងទី១០ បានបោកបក់នៅជិតកោះ Mariana នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅដល់ប្រជុំកោះរបស់ប្រទេសជប៉ុន នៅសប្តាហ៍ក្រោយនេះ។

យោងតាមទីភ្នាក់ងារ JMA បានបញ្ជាក់ថា ព្យុះទីហ្វុងដែលទើបលេចរូបរាងថ្មីបានកំពុងរំកិលខ្លួនទៅទិសពាយព្យបន្តិចម្តងៗ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយត្រូវបានគេរំពឹងថា នឹងទៅដល់ភាគខាងត្បូងនៃប្រទេសជប៉ុននៅថ្ងៃអាទិត្យ  ហើយនាំមកនូវខ្យល់បោកបក់ខ្លាំងមកកាន់ប្រទេសជប៉ុនពីតំបន់ Kyushu ទៅកាន់តំបន់ Tokai នៅដើមសប្តាហ៍ក្រោយ ។

ទីភ្នាក់ងារ JMA បានឲ្យដឹងថា ព្យុះទីហ្វុងទី១០ដែលជាលើកទី៦នៅក្នុងខែសីហានេះ មានសម្ពាធ កណ្តាល ១.០០០ហិចតូប៉ាស្កាល់ និងមានល្បឿនខ្យល់ជាអតិបរមា ៧២គីឡូម៉ែត្រ ក្នុង១ម៉ោង នៅជិតចំណុចកណ្តាល។

ទីភ្នាក់ងារអាកាសធាតុខាងលើបានជំរុញឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះចលនារបស់ព្យុះទីហ្វុងទី ១០នេះ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top