ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី អះអាងថា ខ្លួនដណ្តើមបានតំបន់ Donetsk វិញហើយ

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសឲ្យដឹងថា ខ្លួនបានដណ្តើមយកទីតាំងតាំងទីលំនៅស្ឋានរបស់ភូមិ Mezhove នៅក្នុងតំបន់ Donetsk វិញហើយ។

ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាលទ្ធផលនៃសកម្មភាពជោគជ័យដោយអង្គភាពក្រុមកងកម្លាំងកណ្តាល ការតាំងទីលំនៅរបស់ភូមិ Mezhove នៅសាធារណរដ្ឋប្រជាមានិត Donetsk ត្រូវបានរំដោះ” រួចហើយ។

ភូមិ Mezhove គឺស្ថិតនៅចន្លោះភូមិ Avdiivka ដែលត្រូវបានគ្រប់គ្រងដោយរុស្ស៊ី នៅក្នុងខែកុម្ភៈ និងមជ្ឈមណ្ឌលដឹកជញ្ជូន Pokrovsk ឆ្ពោះទៅរកកងកម្លាំងរុស្ស៊ីដែលកំពុងឈានទៅមុខ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top