វ៉ាស៊ីនតោន៖ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានលើកឡើងកាលពីថ្ងៃសុក្រថា លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន នឹងជួបជាមួយអ្នកការទូតកំពូលរបស់ប្រទេសចិន គឺលោក Wang Yi នៅក្នុងប្រទេសចិន នៅសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាអំពីបញ្ហានានា ដោយផ្តើមពីបញ្ហាកោះតៃវ៉ាន់ រហូតដល់កិច្ចពិភាក្សាយោធារវាងសហរដ្ឋអាមេរិក និងចិន និងវិបត្តិរបស់សហរដ្ឋអាមេរិក ផងដែរ។
នៅក្នុងកិច្ចពិភាក្សាពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៩ ខែ សីហា នៅទីក្រុងប៉េកាំង មេដឹកនាំទាំង២ ក៏នឹងពិភាក្សាគ្នាអំពីការគាំទ្ររបស់ប្រទេសចិន សម្រាប់ឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ក៏ដូចជាសមុទ្រចិនខាងត្បូង បញ្ហាកូរ៉េខាងជើង មជ្ឈិមបូព៌ា មីយ៉ាន់ម៉ា និង បញ្ញាសិប្បនិមិត្ត (AI) ផងដែរ ។
សម្រាប់ដំណើររបស់លោក Sullivan បានកើតឡើងនៅមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ ដែលធ្វើឲ្យបេក្ខជនប្រជាធិបតេយ្យលោកស្រី Kamala Harris ដែលជាអនុប្រធានាធិបតីបច្ចុប្បន្ន ប្រជែងគ្នានឹងអតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិន គឺជាបញ្ហាគោលនយោបាយការបរទេសដ៏សំខាន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា