តៃវ៉ាន់៖ លោក Lai Ching-te ប្រធានាធិបតីកោះតៃវ៉ាន់ បានថ្លែងឲ្យដឹងកាលពីថ្ងៃសុក្រថា កោះតៃវ៉ាន់ចង់បន្តរបៀបរស់នៅដោយសេរីរបស់ខ្លួន និងទំទាស់ទៅនឹងការគ្រប់គ្រងដោយបក្សកុម្មុយនិស្តចិន ដែលគាត់បានទៅពិនិត្យមើលដែនកោះដែលនៅជួរមុខមួយរវាងភាគីទាំង២ដើម្បីបង្ហាញពីសមរភូមិដ៏សំខាន់មួយជាមួយកងកម្លាំងចិន។
កោះតៃវ៉ាន់ បានគ្រប់គ្រងប្រជុំកោះ Kinmen និង Matsu ដែលស្ថិតនៅក្បែរឆ្នេរសមុទ្រចិន គិតចាប់តាំងពីរដ្ឋាភិបាលសាធារណរដ្ឋចិន ដែលចាញ់ហើយបានភៀសខ្លួនចេញពីក្រុងតៃប៉ិក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីចាញ់សង្គ្រាមស៊ីវិលជាមួយកុម្មុយនិស្តម៉ៅ សេទុង។ គ្មានសន្ធិសញ្ញាសន្តិភាព ឬបទឈប់បាញ់ត្រូវបានចុះហត្ថលេខាអ្វីឡើយ។
ទិដ្ឋភាពនៃការប្រយុទ្ធគ្នានៅក្នុងអំឡុងសង្រ្គាមត្រជាក់ ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិន គិតចាប់តាំងពីខែកុម្ភៈបានធ្វើការល្បាតជាប្រចាំនៅជុំវិញទីក្រុង Kinmen បន្ទាប់ពីជនជាតិចិន ចំនួន ២នាក់ បានស្លាប់នៅលើកប៉ាល់ល្បឿនលឿនដែលក្រុងប៉េកាំង បានស្តីបន្ទោសទៅលើទីក្រុងតៃប៉ិ។
នៅក្នុងដំណើរលើកដំបូងរបស់គាត់ទៅកាន់ក្រុង Kinmen គិតចាប់តាំងពីចូលកាន់តំណែងនៅក្នុងខែឧសភា លោក Lai បានដាក់កម្រងផ្កា និងឳនក្បាលចុះដោយគោរពនៅឯឧទ្យានរំលឹកខួបលើកទី៦៦ នៃការប៉ះទង្គិចគ្នាជាមួយកងកម្លាំងចិន ដែលត្រូវបានគេស្គាល់ថា ជាការចាប់ផ្តើមនៃវិបត្តិច្រកសមុទ្រកោះតៃវ៉ាន់ទី២។
ថ្លែងទៅកាន់អតីតយុទ្ធជននៅឯទីតាំងហូបអាហារថ្ងៃត្រង់ លោក Lai បានថ្លែងថា រូបគាត់ធំដឹងក្តីជាមួយនឹងរឿងរ៉ាវនៃការប្រយុទ្ធគ្នា នៅគ្រាដែលពូរបស់គាត់បម្រើការនៅក្រុង Kinmen នេះ។
លោក Lai លើកឡើងទៀតថា កោះតៃវ៉ាន់ត្រូវតែទប់ទល់នឹងការគំរាមកំហែងរបស់ប្រទេសចិន៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា