មូស្គូ ៖ កងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែន បានវាយប្រហារលើការ តាំងទីលំនៅជាង ៣០កន្លែង នៅក្នុងតំបន់ព្រំដែននៃទីក្រុង Belgorod របស់ប្រទេសរុស្សី ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ។
លោក Gladkov បានឲ្យដឹងនៅក្នុងសារបង្ហោះ Telegram ថា ការវាយប្រហារបានកំណត់គោលដៅដល់សង្កាត់ចំនួន៩ នៅក្នុងតំបន់ ដែលបណ្តាលឱ្យមនុស្ស ៥នាក់រងរបួស។
ប្រទេសរុស្ស៊ី បានប្រកាសភាព អាសន្នកម្រិតសហព័ន្ធនៅក្នុងតំបន់ Belgorod កាលពីសប្តាហ៍មុន ខណៈដែលកងកម្លាំងអ៊ុយក្រែន បានបន្តការវាយលុក របស់ពួកគេនៅជិតព្រំដែនរុស្ស៊ី ។
ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បន្តវាយលុកការវាយប្រហារ របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ចូលទៅក្នុងទឹកដីរបស់ខ្លួន ដោយបន្ថែមថា អ៊ុយក្រែន បានបាត់បង់ទាហានជាង ៣៦០នាក់ និងរថពាសដែក ២៩ គ្រឿងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ៕
ប្រែសម្រួល ឈូក បូរ៉ា